ជើងឯក​ប្រចាំ​ប្រភេទ​ទម្ងន់​ទាំង​3 នៃ​កម្មវិធី សមរភូមិ​អ្នក​ប្រយុទ្ធ ស្រា​បៀរ​លី​អូ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​២៥ តុលា កន្លង​មក កម្មវិធី «​សមរភូមិ​អ្នក​ប្រយុទ្ធ​ស្រា​បៀរ​លី​អូ​» របស់​ទូរទស្សន៍​PNN​បាន​រក​ឃើញ​ជើងឯក​ប្រចាំ​ាំ​ប្រភេទ​ទម្ងន់​ទាំង​៣​ដើម្បី​ទទួល​ពានរង្វាន់​និង​ប្រាក់​រង្វាន់​ចំនួន​៤០.០០០.០០០​រៀល​ស្មើនឹង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ចំណែក​លេខ​២​ទទួល​បាន​១២.០០០.000​រៀល​ស្មើនឹង​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

៙ សែន រ៉ា​ឌី ក្លាយជា​ជើងឯក​ប្រចាំ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ក្រោយ​ប្រកួត​ផ្ដាច់ព្រ័ត្រ ទាត់​កីឡាករ​កន ភុ​ន​លិ​ក ឱ្យ​ភ្លាត់ដៃ​ត្រឹម​ទឹក​ទី​៣ ។

៙ ម​ង្គុ​ន ពេជ្រ ក្លាយជា​ជើងឯក​ប្រចាំ​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម បន្ទាប់​ពី​វ៉ៃ​កែង​ឱ្យ​ជា សំនៀង សន្លប់​ត្រឹម​ទឹក​ទី​២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។

៙ សៀវ ង៉ុ​យ ក្លាយជា​ជើងឯក​ប្រចាំ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​បន្ទាប់​ពី​យកឈ្នះ​អាំង សំអាត ដោយ​ពិន្ទុ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។