Mourinho ប្រឈម​ការ​ពិន័យ​ថ្មី​​​៥​ប្រកួត មិន​ឲ្យ​ចូល​កាន់​ទីលាន

Mourinho ប្រឈម​ការ​ពិន័យ​ថ្មី​​​៥​ប្រកួត មិន​ឲ្យ​ចូល​កាន់​ទីលាន

​Jose Mourinho ​​អ្នកចាត់ការ​​ក្រុម​ Chelsea កំពុង​ប្រឈម​​នឹង​ការ​ពិន័យ​ថ្មី​​មួយ​ទៀត ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ​ដែល​អាច​នឹង​មិន​ឲ្យ​ចូល​កាន់​ទីលាន​​ចំនួន​៥​ប្រកួត បន្ទាប់​ពី​អ្នកចាត់ការ​រូប​នេះ ជាប់​ចោទ​ថា​បាន​​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល ពេល​​​តោ​ខៀវ ប្រកួត​ចាញ់​ West Ham ២-១ កាល​ថ្ងៃ​សៅរ៍។

 

Mourinho ប្រឈម​ការ​ពិន័យ​ថ្មី​​​៥​ប្រកួត មិន​ឲ្យ​ចូល​កាន់​ទីលាន
Mourinho ​ដែល​ទើប​តែ​ត្រឡប់​ពី​ការ​​ពិន័យ​មិន​ឲ្យ​ចូល​ទីលាន​១​ប្រកួត និង​ពិន័យ​ប្រាក់​៥ម៉ឺន​ផោន រឿង​រិះគន់​អាជ្ញាកណ្ដាល កាល​ប្រកួត​ចាញ់​ Southampton ​ដើម​ខែ​តុលា ឥឡូវ​អាច​ត្រូវ​ពិន័យ​លើ​ករណី​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល Jonathan Moss ​បណ្ដេញ​ចេញ​ពី​ខ្សែ​បន្ទាត់ ឲ្យ​ទៅ​ឈរ​ខាង​លើ អំឡុង​ការ​ប្រកួត​នៅ​ Upton Park ​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

Mourinho ប្រឈម​ការ​ពិន័យ​ថ្មី​​​៥​ប្រកួត មិន​ឲ្យ​ចូល​កាន់​ទីលាន

 

Mourinho ប្រឈម​ការ​ពិន័យ​ថ្មី​​​៥​ប្រកួត មិន​ឲ្យ​ចូល​កាន់​ទីលាន

 

FA ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា Mourinho ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​​ប្រព្រឹត្តិ​អំពើ​មិន​ត្រឹម​ត្រូវ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ភាសា និង​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ ដាក់​អាជ្ញាកណ្ដាល​ការ​ប្រកួត ទាំង​ក្នុង​ទីលាន​​ និង​​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ អំឡុង​​​ពេល​​សម្រាក​១៥​នាទី​​ក្រោយ​បញ្ចប់​​តង់​ទី​១ បន្ទាប់​ពី​ខឹង​រឿង​ការ​ពិន័យ​កាត​ក្រហម (លឿង​២​ដង) លើ​​កីឡាករ​ Nemanja Matic។

 

យ៉ាងណា FA ពុំ​ទាន់​បញ្ជាក់​ពី​ទំហំ​​នៃ​ការ​ពិន័យ​ច្បាស់​​នៅ​ឡើយ​ទេ ដោយ​ទុក​ពេល​ឲ្យ​អ្នកចាត់ការ​រហស្សនាម “Special One” រូប​នេះ អាច​ត​វ៉ា​បាន​រហូត​ដល់​ម៉ោង​០៦​ល្ងាច (អង់គ្លេស) ថ្ងៃ​ព្រហស្បតិ៍។ ប៉ុន្តែ​បើ​តាម​ Mirror បាន​ឲ្យ​ដឹង​ថា ករណី​​ខាង​លើ​នេះ គឺ​ស្រដៀង​ទៅ​នឹង​ករណី​លោក​ Paul Ince ​​​​អ្នកចាត់ការ​​ក្រុម​ Blackpool ​កាល​ឆ្នាំ​២០១៣ និង​​លោក​ Billy Davies ​អ្នកចាត់ការ​ Nottingham Forest ​ធ្លាប់​ធ្វើ​កាល​ឆ្នាំ​មុន និង​ត្រូវ​ FA ពិន័យ​មិន​ឲ្យ​ចូល​បញ្ជា​កូន​ក្រុម​នៅ​ទីលាន​ចំនួន​៥​ប្រកួត​ដូច​គ្នា៕

 

-ចុចអាន៖ Mourinho ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បើ Chelsea ចាញ់ Liverpool សប្ដាហ៍​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror | dailymail