ភ្ញាក់​ផ្អើល​ Ramos ​របស់​ Real ធ្វើ​ជា​សន្តិសុខ​នៅ​ផ្សារ​ទំនើប


ភ្ញាក់​ផ្អើល​ Ramos ​របស់​ Real ធ្វើ​ជា​សន្តិសុខ​នៅ​ផ្សារ​ទំនើប

រូប​ថត​១​សន្លឹក ​ដែល​​​បុរស​ម្នាក់​បង្ហោះ​លើ​ Twitter កាល​ពី​យប់​មិញ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​លើ​បណ្ដាញ​សង្គម ព្រោះ​​តែ​សន្តិសុខ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​រូប​ថត​នោះ គឺ​មាន​រូបរាង និង​មុខ​មាត់​ស្រដៀង​ទៅ​នឹង​ Sergio Ramos ខ្សែ​ការពារ​​​របស់​ក្រុម​ Real Madrid។

 

ភ្ញាក់​ផ្អើល​ Ramos ​របស់​ Real ធ្វើ​ជា​សន្តិសុខ​នៅ​ផ្សារ​ទំនើប

 

​ចំពោះ​​​នៅ​លើ​បណ្ដាញ​សង្គម រូប​ភាព​១​សន្លឹក​នេះ ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​ខ្លាំង​​មែន​ទែន ដោយ​អ្នក​ខ្លះ​យល់​ថា កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ឆ្លៀត​ពេល​ពី​ការ​លេង​ឲ្យ​ក្រុម​ Real Madrid ទៅ​ធ្វើ​ការ​ក្រៅ​ម៉ោង ជា​សន្តិសុខ​នៅ​ផ្សារ​ទំនើប​ទៀត​ផង។

 

​យ៉ាងណា ​ក្រោយ​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ខ្លាំង កីឡាករ​វ័យ​២៩​ឆ្នាំ Ramos ខ្លួន​ឯង ក៏​បាន​ចេញ​មក​បដិសេធ​ផង​ដែរ ដោយ​​កីឡាករ​ឆ្នើម​រូប​នេះ បាន​សរសេរ​លើ​ Twitter ថា៖ “ខ្ញុំ​ចង់​បដិសេធ ដែល​ថា​ខ្ញុំ​បាន​ចុះ​កិច្ច​សន្យា ធ្វើ​ការ​ឲ្យ​ផ្សារ​ទំនើប!”៕

 

ភ្ញាក់​ផ្អើល​ Ramos ​របស់​ Real ធ្វើ​ជា​សន្តិសុខ​នៅ​ផ្សារ​ទំនើប

 

-ចុចអាន៖ Ramos ​នឹង​បន្ត​កុងត្រា​ជាមួយ Real ​ដល់​ឆ្នាំ​២០២០

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | metro