​តើ​ ផល សោភ័ណ្ឌ នឹង​យក​អាជីព​ប្រដាល់​សកល​ឬ ប្រដាល់​សេរី​?


​តើ​ ផល សោភ័ណ្ឌ នឹង​យក​អាជីព​ប្រដាល់​សកល​ឬ ប្រដាល់​សេរី​?

​​អតីត​​ជម្រើស​ជាតិ​ប្រដាល់​សកល​កីឡាករ​​ ផល សោភ័ណ្ឌ ​​នឹង​ចាប់​យក​អាជីព​ប្រដាល់​មួយ​​​រវាង​​ប្រដាល់​សកល​ និង​សេរី​ដែល​រូប​គេ​កំពុង​តែ​សាង​កេរ្តិ៍ឈ្មោះ​​​ក្នុង​ប្រទេស​កម្ពុជា​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា​សម្រាប់​​​របរ​ឈឺ​​ខ្លួននេះ​។

 

​តើ​ ផល សោភ័ណ្ឌ នឹង​យក​អាជីព​ប្រដាល់​សកល​ឬ ប្រដាល់​សេរី​?

កីឡាករ ផល សោភ័ណ្ឌ

 

ផល សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា​នឹង​ចាប់​យក​អាជីព​ប្រដាល់​មួយ​រវាង​អាជីព​ទាំង​ពីរ​នេះ ប្រសិន​បើ​របរ​ណា​មួយ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​បាន​​ផល​ចំណេញ​ច្រើន​ជាង​​។ ចំណែក​មក​ដល់​ពេល​នេះ​រូប​គេ​មិន​ទាន់​ប្រាកដ​ថា​ នឹង​ចាប់​យក​អាជីព​ណា​មួយ​ឲ្យ​ច្បាស់​ឡើយ ព្រោះ​កម្លាំង​នៅ​មាន​ពេញ​ល្អ​ហើយ​អាច​ប្រកួត​បាន​ទាំង​ពីរ​ប្រភេទ​កីឡា​។ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​រូប​គេ​មាន​ទំនោរ​ពេញ​ចិត្ត​ផ្នែក​ប្រដាល់​សេរី​​ខ្លាំង​ជាង ​ព្រោះ​នៅ​តាម​បណ្ដា​សង្វៀន​ប្រដាល់​នានា​សម្បូរ​ការ​ប្រកួត​សេរី​ច្រើន​ជាង​សកល។ ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ​រៀង​រាល់​ឆ្នាំ ពី​ព្រោះ​ចង់​លើក​កម្ពស់​វិស័យ​ប្រដាល់​សកល​​ ព្រម​ទាំង​ឆ្លៀត​ឱកាស​សម្រាក​ពីរ​ការ​ប្រកួត​សេរី​​។

 

ចង់​ដឹង ផល សោភ័ណ្ឌ និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​