Rooney៖ “Depay និង Martial អាច​ក្លាយ​ជា Ronaldo និង Rooney ថ្មី​នៅ​ Man Utd”

Rooney៖ “Depay និង Martial អាច​ក្លាយ​ជា Ronaldo និង Rooney ថ្មី​នៅ​ Man Utd”

កីឡាករ​ Wanye Rooney​ បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​ កីឡាករ​ឆ្នើម​ ចំណូល​ថ្មី​២​រូប​ គឺ​ខ្សែ​បម្រើ​ Memphis Depay និង​ Anthony Martial​ នឹង​ក្លាយ​ជា​ដៃ​គូ​សំខាន់​ជួយ​ Manchester United​ ឈ្នះ​ពាន​នា​ពេល​អនាគត​ ដូច​រូប​គេ និង​ Ronaldo​ កាល​ពី​មុន​។

 

Rooney៖ “Depay និង Martial អាច​ក្លាយ​ជា Ronaldo និង Rooney ថ្មី​នៅ​ Man Utd”

Memphis Depay និង​ Anthony Martial​

 

Rooney​ ធ្លាប់​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​របស់​ Ronaldo នៅ​ Old Trafford មុន​ពេល​ដែល​ Ronaldo​ ផ្ទេរ​ទៅ​កាន់​ Real Madrid​ កាល​ពី​ឆ្នាំ​ ២០០៩​​​ ក្នុង​តម្លៃ​៨០​លាន​ផោន ដោយ​ពួក​គេ​ធ្លាប់​ជួយ​ Man Utd​ ឈ្នះ Premier League ៣​ដង​ និង ពាន​រង្វាន់ Champions League​ ១​ដង។

 

ប្រធាន​ក្រុម​បិសាច​ក្រហម ​ខាង​លើ​ប្រាប់​ទូរទស្សន៍​ MUTV ថា​ “វា​ពិបាក​នឹង​និយាយ​ឲ្យ​ជាក់​លាក់​ ប៉ុន្តែ Depay និង​ Martial គឺ​ជា​កីឡាករ​ឆ្នើម​ ដែល​មាន​ទាំង​បច្ចេកទេស​ និង​សមត្ថភាព។ បើ​សិន​ជា​គេ​ទាំង​២​ រក្សា​ការ​ហ្វឹក​ហាត់​ និង​អភិវឌ្ឍ​ខ្លួន​ដូច​សព្វ​ថ្ងៃ​ ខ្ញុំ​ជឿ​ថា​ មិន​យូរ​មិន​ឆាប់​គេ​នឹង​ដូច​ជា​រូប​ខ្ញុំ​ និង ​Ronaldo​ កាល​ពី​មុន​ដូច្នោះ​ដែរ”។

 

Rooney៖ “Depay និង Martial អាច​ក្លាយ​ជា Ronaldo និង Rooney ថ្មី​នៅ​ Man Utd”

Wanye Rooney​ និង ​Ronaldo

កីឡាករ​វ័យ​ក្មេង Depay បាន​បង្ហាញ​ការ​លេង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឲ្យ​បិសាច​ក្រហម​ Manchester United ក្រោយ​ផ្ទេរ​ពី PSV Eindhoven​ កាល​ពី​រដូវ​ក្ដៅ​ ដែល​ធ្វើ​ឲ្យ Rooney សម្លឹង​ឃើញ​ថា​ រូបគេ រួម​ជា​មួយ Anthony Martial​ នឹង​ក្លាយ​ជា​កម្លាំង​សំខាន់​ របស់ Man Utd នៅ​ថ្ងៃ​មុខ៕

 

ចុះ​ប្រិយមិត្ត​វិញ​ យល់​ដូច​ការ​លើក​ឡើង​របស់​ Rooney ដែរ​ឬ​ទេ?

 

 

ចុច​អាន៖ Van Gaal ​ថា​ធុញ​ទ្រាន់​នឹង​សំនួរ​ដដែលៗ​​​រឿង Rooney ​ស៊ុត​មិន​ចំ​ទី​មួយ​ជើង

 

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal