Floyd ​បង្អួត​រថយន្ត​​ថ្មី​​ទើប​ទិញ​ តម្លៃ​៣,៥​លាន​ដុល្លារ


Floyd ​បង្អួត​រថយន្ត​​ថ្មី​​ទើប​ទិញ​ តម្លៃ​៣,៥​លាន​ដុល្លារ

Floyd Mayweather ​​អតីត​អ្នក​ប្រដាល់​ឆ្នើម​ពិភពលោក ​បាន​បង្ហាញ​រថយន្ត​ទំនើប​ថ្មី​មួយ​​តម្លៃ​ជិត​៣,៥​លាន​ដុល្លារ ដែល​​រូប​គេ​​ទើប​ទិញ​បាន​កាល​ពី​យប់​មិញ។

 

Floyd ​បង្អួត​រថយន្ត​​ថ្មី​​ទើប​ទិញ​ តម្លៃ​៣,៥​លាន​ដុល្លារ

 

រថយន្ត​ទំនើប​ថ្មី​ពណ៌​ខ្មៅ​របស់​ Floyd នេះ មាន​ឈ្មោះ​ថា Bugatti Veyron Grand Sport Vitesse ​ដែល​មាន​តម្លៃ​ជាង​៣​លាន​ដុល្លារ ហើយ​អតីត​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ បាន​​បង្ហោះ​រូប​ថត​ខ្លួន​ឯង ជាមួយ​នឹង​រថយន្ត​នេះ​លើ​ Instagram និង​សរសេរ​ជា​សារ​ថា៖ “រថយន្ត​ថ្មី​របស់​ខ្ញុំ​ Bugatti Veyron Grand Sport Vitesse ​ស៊េរី​ឆ្នាំ​២០១៥ តម្លៃ​៣៤៩៨០០០​ដុល្លារ”។

 

Floyd ​បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ហើយ ​និង​​​មិន​ត្រឡប់​ឡើង​វ៉ៃ​ជា​ថ្មី​ទេ បន្ទាប់​ពី​បដិសេធ​ការ​ប្រកួត​ជា​ថ្មី​ជាមួយ​ Manny Pacquiao និង​បដិសេធ​មិន​ព្រម​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស Amir Khan ​ទៀត។ នេះ​បើ​តាម​អ្នកចាត់ការ​របស់​កីឡាករ​រូប​នេះ។

 

​Leonard Ellerbe ​ដែល​ជា​ Promotions CEO ​របស់​​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ ​បាន​សរសេរ​នៅ​ Twitter កាល​ពី​យប់​មិញ​យ៉ាង​ច្បាស់​ថា៖ “Floyd Mayweather is RETIRED, end of discussion” ដែល​មាន​ន័យ​ថា “Floyd Mayweather គឺ​បាន​ចូល​និវត្តន៍​ហើយ សូម​បញ្ចប់​ការ​ពិភាក្សា”៕

 

-ចុចអាន៖ Floyd ​បង្ហាញ​ខ្សែ​ក្រវាត់​​ទាំង​អស់ ដែល​ខំ​វ៉ៃ​អស់​ពេល​១៩​ឆ្នាំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail