​ផ្ទុះអាវុធ​នៅ​តួ​ក​គី​សម្លាប់​ប៉ូលិស​២​នាក់ និង​ក្រុម​IS៤​នាក់​

​តួ​ក​គី​៖​បើតាម​អាជ្ញាធរ​តួ​ក​គី​បាន​បញ្ជាក់ថា ប៉ូលីស​តួ​ក​គី​២​នាក់​និង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS ប្រមាណ​៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ផ្ទុះអាវុធ បន្ទាប់ពី​ប៉ូលីស​តួ​ក​គី ចូល​វាយឆ្មក់​នៅផ្ទះ​មួយ​កន្លែង ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​តួ​ក​គី​។ 

​ទោះជា​យ៉ាងណាក៏ដោយ​អាជ្ញាធរ​តួ​ក​គី​បញ្ជាក់ថា អាជ្ញាធរ​តួ​ក​គី​បានបញ្ជាក់ នៅ​កន្លែង​ផ្ទុះអាវុធ ភាគច្រើន​មាន​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ ។ ទន្ទឹម​នោះ​លោក​បន្ថែមនឹង​ពង្រីក​ប្រតិបត្តិការ​សន្តិសុខ​ដើម្បី​ថែរក្សា​សន្តិសុខ សន្តិភាព ស្ថេរភាព​និង​សណ្ដាប់ធ្នាប់​សង្គម​ផងដែរ​។​

​គួរ​បញ្ជាក់ថា កាលពីដើម​ខែតុលា មនុស្ស​ប្រមាណ​១០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ទីក្រុង Ankara ដោយសារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​៕

​ផ្ទុះអាវុធ​នៅ​តួ​ក​គី​សម្លាប់​ប៉ូលិស​២​នាក់ និង​ក្រុម​IS៤​នាក់​