ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​

កញ្ញា​ Amber Harding វ័យ​១៨​ឆ្នាំ​មក​ពី​​​​​តំបន់​ជាយ​ទីក្រុង​ Perth ​​ប្រទេស​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា​ នាង​ស្រលាញ់​​ការ​តែង​ខ្លួន​ដូច​ក្នុង​តួអង្គ​​​ស្រី​ក្នុង​​រឿង​​តុក្កតា​​ជីវចល​ជប៉ុន។ ហេតុ​តែ​​ស្រលាញ់​លក្ខណៈ​រូប​រាង​​​តួអង្គ​តុក្កតា​បែប​​នេះ​​បាន​នាំ​ឲ្យ​នាង​តុប​តែង​ខ្លួន​ប្លែក​ៗ​តាម​ជា​រៀង​​រាល់​ថ្ងៃ។

ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​

Amber បាន​ឲ្យ​ដឹង​ថា ​នាង​ចាប់​​ផ្ដើម​ចូល​ចិត្ត​រឿង​តុក្កតា​ជប៉ុន​តាំង​ពី​អាយុ​១៣​ឆ្នាំ​ ហើយ​ថែម​ទាំង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​បាន​ទៅ​លេង​​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​យល់​​បន្ថែម​​ទៀត​ពី​វប្បធម៌​និង​តុក្កតា​ជប៉ុន​ទៀត​ផង។ ​មក​ដល់​​វ័យ​១៨​ឆ្នាំ​នេះ ​នាង​​នៅ​តែ​ជា​អ្នក​គាំ​ទ្រ​​​តុក្កតា​​ជីវចល​ជប៉ុន​​ និង​តុប​តែង​ខ្លួន​តាម​រៀង​រាល់​ថ្ងៃ។

ជា​រៀង​រាល់​ព្រឹក Amber បាន​ឲ្យ​ដឹង​ថា ​នាង​​តែង​តុប​តែង​មុខ​ ផាត់​ម្សៅ ពាក់​ត្របក​ភ្នែក​ធំៗ គូស​ច្រមុះ​ឲ្យ​​មើល​ឃើញ​តូច​​ស្អាត និង​ពាក់​ Len កែវ​ភ្នែក​ពណ៌​ផ្សេង​ៗ​ដើម្បី​ឲ្យ​ឃើញ​ស្អាត​និង​ទាក់​ទាញ។ បន្ថែម​ពី​នេះ ​នាង​ចូល​ចិត្ត​ជ្រើស​រើស​សំលៀក​បំពាក់​​ទិញ​ពី​ហាង​​លក់​ទំនិញ​ជជុះ​ដែល​ស័ក្ដិសម​នឹង​រូប​រាង​នាង ​និង​ធ្វើ​ឲ្យ​ការ​តែង​ខ្លួន​ដូច​តុក្កតា​ជប៉ុន។

ចំពោះ​គ្រួសារ​និង​មិត្ត​ប្រុស របស់​ Amber ក៏​ចូល​ចិត្ត​ការ​តែង​ខ្លួន​របស់​នាង​ដែរ ហើយ​ Amber បាន​បញ្ជាក់​ថា ​​នាង​មិន​ដែល​បាន​វះ​កាត់​កែ​សម្ផស្ស​អ្វី​នោះ​ទេ។

ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​
 
សម្រាប់​យុវតី​ក្មេង​ៗ​ជប៉ុន ការ​តែង​ខ្លួន​​ស្អាត​គួរ​ឲ្យ​ស្រលាញ់​​គឺ​ពេញ​និយម​បំផុត​​ក្នុង​សង្គម​​ពួក​គេ ហើយ​លក្ខណៈ​មួយ​នេះ​គឺ​បង្ហាញ​តាម​រយៈ​​វប្បធម៌​សម័យ​ទំនើប​តួយ៉ាង​ដូច​ជា​ ការ​តុប​តែង​ខ្លួន​ដូច​តួ​អង្គ​តុក្កតា​​ជា​ដើម៕

 ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​
 
ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​
 
ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​
 
ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​
 
ដោយ​សារ​តុក្កតា​ជប៉ុន ​ធ្វើ​ឲ្យ​យុវតី​អូស្ត្រាលី​​ម្នាក់​​ចូលចិត្ត​​​តែង​​ខ្លួន​​បែប​នេះ​រាល់​ថ្ងៃ​
 
ចុចអាន៖ និស្សិត​ស្រី​​​​សម្រស់​ដូច​​តារា​ ល្បី​​​ពេញ​អ៊ីនធើណិត​នៅ​ចិន

ចុចអាន៖ ឈុត​ហែល​ទឹក១០​សន្លឹកពី​​បវរកញ្ញា​​អាមេរិក Olivia ល្មម​ប្រុស​ៗ​បាក់​ចិត្ត​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​​​​