ហេតុអ្វី​បាន​ជា​អ៊ីនធើណែត​អ្នក​តែង​តែ Limited រហូត​ចឹង មក​ពី​ក្រុម​ហ៊ុន ឬ យ៉ាង​ណា? (មូល​ហេតុ និង ដំណោះ​ស្រាយ)

ការប្រើប្រាស់សេវាកម្មអ៊ីនធើណែត តាម​រយៈ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់ (ISP) ផ្សេងៗ សឹង​តែ​មាន​គ្រប់​ផ្ទះ​ទៅ​ហើយនា​បច្ចប្បន្ននេះ មិន​ថា​ក្នុង​រាជធានីភ្នំពេញ រឺ​នៅ​តាម​បណ្តា​ខេត្ត​នោះទេ ហើយការប្រើប្រាស់តាមផ្ទះ ភាគ​ច្រើនគឺ តាមរយៈការចែករំលែក ដោយ Router ទៅកាន់ ស្មាតហ្វូន ឬ កុំព្យូទ័រជាដើម។

ហេតុអ្វី​បាន​ជា​អ៊ីនធើណែត​អ្នក​តែង​តែ Limited រហូត​ចឹង មក​ពី​ក្រុម​ហ៊ុន ឬ យ៉ាង​ណា? (មូល​ហេតុ និង ដំណោះ​ស្រាយ)

ប្រហែលជាមាន មិត្តអ្នកអានជាច្រើន ឆ្ងល់ថាហេតុអី បានជាអ៊ីនធើណែតរបស់អ្នក វាឧស្សាហ៍ Limited ម្ល៉េះ និង មិនអាចប្រើប្រាស់អ៊ីនធើណែតបាន តាមពិតទៅរឿងនេះ វាមានមូលហេតុច្រើនណាស់ ដូច្នេះ ខេមបូរីផត នឹងធ្វើការបកស្រាយ ហើយសូមកុំអោយប្រិយមិត្ត ឆាប់បន្ទោសទៅកាន់បណ្តា​ក្រុមហ៊ុន​ផ្សេងៗ នៅពេលដែលមានបញ្ហាកើតឡើង។

តាមពិតបញ្ហាភាគច្រើន វាកើតឡើងមិនមែន ដោយសារក្រុមហ៊ុនទេ វាមានបញ្ហាមួយចំនួន ដែលយើង​មិន​​បានចាប់អារម្មណ៍។ Router របស់យើងមួយចំនួន មានល្បឿននៃការ​ គ្រប់គ្រងអ៊ីនធើណែតតូច បើ​តាម​ខ្ញុំស្មានដឹង ប្រិយមិត្តភាគច្រើនប្រើប្រាស់ Router ប្រភេទអង់តែនមួយ ល្បឿន 150mbps ដែល​តែង​តែ​មានបញ្ហា ចំណែកប្រិយមិត្ត ដែលប្រើប្រាស់ប្រភេទអង់តែនពីរ ល្បឿន 300mbps មិនសូវ​ជាជួប​បញ្ហា​នោះ​ទេ។

មួយវិញទៀត ភាគច្រើន ក្នុងផ្ទះមួយ ឬ ទីតាំងចែកចាយអ៊ីនធើណែតផ្សេងៗ មានការចែករំលែក អ៊ីនធើ​ណែត​ប្រើប្រាស់ ច្រើនឧបករណ៍ ដោយមិនបានកំណត់ល្បឿនត្រឹមត្រូវ ហើយ​ល្បឿន​ដែល​អ្នក​ភ្ជាប់​ពី​ក្រុម​ហ៊ុនតិចពេក ដូច្នេះ ប្រសិនបើក្នុងចំណោមអ្នកប្រើប្រាស់ច្រើន មានអ្នកទាញយកល្បឿន​អ៊ីនធើណែត ច្រើន​ជាងគេពីរនាក់ ឬ បីនាក់ វាអាចនឹងធ្វើអោយ Router មានបញ្ហាឈប់ដំណើរការភ្លាម ព្រោះឡើង​កំដៅ ហេតុនេះហើយ បានជាពេលដែលអ្នក តេទៅខាងក្រុមហ៊ុន គេតែងតែប្រាប់អោយអ្នក បិទបើក Router ឡើងវិញ។

ហេតុអ្វី​បាន​ជា​អ៊ីនធើណែត​អ្នក​តែង​តែ Limited រហូត​ចឹង មក​ពី​ក្រុម​ហ៊ុន ឬ យ៉ាង​ណា? (មូល​ហេតុ និង ដំណោះ​ស្រាយ)

ដើម្បីជៀសវាងបញ្ហាទាំងនេះ​សម្រាប់មិត្តអ្នកអាន ដែលប្រើប្រាស់ Router​មានអង់តែន​មួយ ប្រភេទ​ល្បឿន​ 150mbps គួរតែផ្លាស់ប្តូរ ប្រើប្រាស់ Router មានអង់តែនពីរ​ ឬច្រើនជាងនេះ ដែលមាន​ល្បឿន​ចាប់​ពី 300mbps ឡើងទៅទើបជាការប្រសើរ។ ចំនុចសំខាន់បំផុត​ប្រសិនបើអ្នក​ចង់ចែករំលែក​អ៊ីនធើ​ណែត​ដើម្បីអោយប្រើ​ប្រាស់​​បានគ្នា ច្រើនអ្នកគួរតែបែងចែក ល្បឿន​អ៊ីនធើណែតអោយបាន​ត្រឹម​ត្រូវ តាម​ឧបករណ៍នីមួយៗ ហើយគួរ​គិតពីល្បឿនដែលអ្នកបានភ្ជាប់ពីក្រុមហ៊ុនផង តែប្រសិនបើប្រិយមិត្ត មិនសូវ​យល់​​ពី​របៀប​កំណត់​ល្បឿន អ្នកអាចស្វែងរក អ្នកជំនាញខាង Network ផ្សេងៗ អោយជួយដោះ​ស្រាយ​បញ្ហា​អ្នក​បាន​ផង​ដែរ។

ខាងលើនេះ ខេមបូ គ្រាន់តែលើកយកបញ្ហាភាគច្រើន ដែលមិត្តអ្នកអានភាពច្រើនមិនបានដឹង ហើយ​សង្ឈឹម​ថា វានឹងអាចអោយអ្នកយល់ដឹងបានច្រើនជាងមុន នៅពេលដែលមានបញ្ហា អ្នកក៏​មាន​ដំណោះ​ស្រាយ​ផងដែរ ប្រសិនបើអ្នកមិនអាចដោះស្រាយ បានដោយខ្លួនឯង ពេលខ្លះវាមកពីខាង ក្រុមហ៊ុនដែរ សម្រាប់ជម្រើសចុងក្រោយគឺតេទៅខាងក្រុមហ៊ុន តែម្តង។

  • ដោយ: Meng
  • 11:35 AM, 27 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ