សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

កន្លង​មក​ប្រិយមិត្ត​ធ្លាប់​តែ​បាន​ទស្សនា​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​រថយន្ត​ទំនើប​ជា​ច្រើន​ តែ​ប្រហែល​ជា​មិន​ធ្លាប់​បាន​​ឃើញ​​ពី​រូបរាង​នៃ​សោ​របស់​ឡាន​ទាំង​នោះ​ទេ។

 

ខាង​ក្រោម​នេះ​គឺ​ជា​រូបរាង​សោ​របស់​រថយន្ត​៥​គ្រឿង​​ដែល​​អ្នក​ប្រហែល​មិន​ធ្លាប់​បាន​ឃើញ៖

 

-សោ​​រថយន្ត​ Aston Martin៖ វា​មាន​លក្ខណៈ​ពិសេស​ជាង​គេ​ដោយ​សារ​តែ​ផលិត​ឡើង​ពី​ត្បូង​គ្រីស្តាល់ ​ដែល​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ដល់​ទៅ​២០០០​ដុល្លារ​ឯ​ណោះ​សម្រាប់​សោ​នេះ​មួយ

 

សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

 

 

-សោ​រថយន្ត​ BMW 7៖ វា​ជា​ប្រភេទ​សោ​​ទាន់​សម័យ​មួយ​ ​ដែល​មាន​បំពាក់​នូវ​អេក្រង់​​ Touch Screen ទំហំ​២,២​អ៊ីញ​ អាច​បង្ហាញ​ទិន្នន័យ​ក៏​ដូច​ជា​បញ្ជា​រថយន្ត​បាន​យ៉ាង​ច្រើន​មុខងារ​ផង​ដែរ

 

សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

 

 

-សោ​រថយន្ត Koenigsegg៖ សោ​របស់​រថយន្ត​កំពូល​មួយ​នេះ​ឌីហ្សាញ​ឡើង​ដោយ​មាន​រូបរាង​ដូច​គ្នា​ទៅ​នឹង​ឡូហ្គោ​របស់​រថយន្ត​ផ្ទាល់

 

សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

 

 

​-សោ​រថយន្ត​ Porsche៖ សោ​របស់​​រថយន្ត​នេះ​​ឌីហ្សាញ​យ៉ាង​ស្រស់​ស្អាត​ដែល​មាន​ទ្រង់ទ្រាយ​ដូច​នឹង​ទ្រង់​ទ្រាយ​របស់​រថយន្ត​តែ​ម្ដង ​វា​ក៏​មាន​នូវ​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​មួយ​ចំនួន​ទៀត​ផង។

 

សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

 

 

-សោ​រថយន្ត​ Tesla៖ មិន​ខុស​ពី​សោ​របស់​រថយន្ត​ខាង​លើ​នោះ​ទេ​ ពោល​គឺ​សោ​រថយន្ត​នេះ​ឌីហ្សាញ​រូប​រាង​ដែល​ដូច​គ្នា​ទៅ​នឹង​រថយន្ត​ផ្ទាល់
​​
​​​​​​​​​​​​​​​​​​​​​​​​​​​​សោ​​​រថយន្ត​ទំនើបៗ​៥​គ្រឿង​ដែល​អ្នក​​ប្រហែល​​មិន​​ធ្លាប់​​បាន​​ឃើញ​​

​​​​

 

ចុច​អាន៖ Brand រថយន្ត​ទាំង​ ១០ ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

 

 

​​​​​​​​​​​​​​​​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Zing