កីឡាការិនីវ័យក្មេងផល រតនាប្រកួតAquathlonឈ្នះគេ

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡាការិនី ផល រតនា មកពី​សកល​វិទ្យាល័យ​អាស៊ី​អ៊ឺរ៉ុប​ជាប់​ជា​ជើងឯក ថ្នាក់ជាតិ​ឆ្នាំ​២០១៥ លើ​វិញ្ញាសា Aquqthlon(​ហែល​ទឹក និង​រត់​) បាន​ជាប់​ជា ដែល​វិញ្ញាសា​នេះ​មាន​ហែល​ទឹក​២៥០​ម៉ែត្រ​និង​រត់​៥​គីឡូម៉ែត្រ ។

​     ​នា​ព្រឹក​ថ្ងៃទី​២៥​ខែតុលា នៅតាម​ប​ណ្ដោ​ឆ្នេរ​ស្រី​ស​នាទី​ក្រុងកែប ថ្វី​ត្បិត ការ​ហែល​ទឹក​របស់​កីឡាការិនី​រូបនេះ​មិនបាន​នាំមុខគេ​ក្ដី ប៉ុន្ដែ​សម្រាប់​ការរត់​៥​គីឡូម៉ែត្រ កីឡា​កា រិ​នី ផល រតនា ធ្វើ​បានល្អ​បំផុត​ដោយបាន​យកឈ្នះ​លើ​កីឡាការិនី​ចំនួន​១២​នាក់​ផ្សេងទៀត ហើយ​បានមក​ដល់ទី​មុនគេ ដោយ​ប្រើ​ថេរៈវេលា​ត្រឹមតែ ៣៤​នាទី ៣៣​វិនាទី ៩២ ។​និង​ដល់ទី​មុន​កីឡាការិនី ចំណាត់ថ្នាក់​លេខ​២​កីឡាការិនី ប៊ុន រក្សា មកពី​ក្រសួងមហាផ្ទៃ និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី​ឆោម ស្រី​វ​ល័​ក្ខ​។

    ​កីឡាការិនី​ផល រតនា​បាន​និយាយថា​នាង​មាន​សេចក្ដី​រីករាយ​ដោយបាន​ឈ្នះ​មេដាយមាស​ជូន​ដល់​ សមាគម​កីឡា​របស់ខ្លួន ហើយ​ជ័យជម្នះ​នេះ​គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​របស់​នាង មុនពេល​ប្រកួត ពិសេស​គឺមាន​ការយក​ចិត្ត​ទុកដាក់​និង​លើកទឹកចិត្ត​ពី សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

 ក្រៅពី​កីឡាការិនី ផល រតនា ដែល​ដណ្ដើមបាន​មេដាយមាស ជូន​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប សម្រាប់ វិញ្ញាសា​អា​គ័​រ​ថ្លុ​ង​នេះ​មាន​កីឡាករ ១​រូប​ទៀត​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៥ គឺ​កីឡាករ​អឿន​សុខ​វិសាល​។​

     ក្នុង​ព្រឹត្តិការណ៍ កីឡា​ទ្រី​យ៉ា​ថ្លុ​ង ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៥​នេះ សមាគម​កីឡា សា កល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន ចំនួន​១១​រូប ឲ្យ​ចូលរួម ហើយ​ក្រៅពី​មេដាយ​ខាងលើ នៅមាន​មេដាយ​ជា​ច្រើ​ទៀត ដែល​អត្ត​ព​លិ​ក​អាស៊ី​អឺរ៉ុប​ដណ្ដើមបាន​ពី​ព្រឹត្តិការ​នេះ ក្នុងនោះ​កីឡាករ​ចេង ច័ន្ទ ដា​រ៉ា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ លើ​វិញ្ញាសា​ទ្រី​យ៉ា​ថ្លុ​ង​ដែលជា​វិញ្ញាសា​លំបាក​ជាងគេ តម្រូវ​ឲ្យ​កីឡាករ ត្រូវ​ប្រកួត​លើ​៣​ប្រភេទ​កីឡា​បញ្ចូល​គ្នា​គឺ​ហែល​ទឹក​១៥០០​ម៉ែត្រ​ជិះ​កង់ ​៤០​គីឡូម៉ែត្រ​និង​រត់​១០​គីឡូម៉ែត្រ​។​

    ​ចំពោះ​កីឡាករ​ម៉ា​វី​រ៉ូ​និង​កាំ​ង​ធឿន​ដែលជា​អត្ត​ព​លិ​ករ​បស់​ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដែរនោះ​​ដណ្ដើមបាន ចំណាត់ថ្នាក់ លេខ​៣ និង​លេខ​៤ លើ​វិ​ញ្ញា​Duathlon​។

​    លោក​ពៅ​ហុក គ្រូ​ជា កីឡា​របស់ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​និយាយថា ថា​នេះ​ជា​ជោគជ័យ​សម្រាប់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​សាលា​នៅតែ​ឧបត្ថម្ភ ​គាំទ្រ និង​លើក​ទឺ​ក​ចិត្ត បន្ថែមទៀត​ដល់​កីឡាករ កីឡាការិនី របស់ខ្លួន​ដើម្បី ដណ្ដើម បាន សិទ្ធិ​ផល​បន្ថែមទៀត​មក​ជូន​សាលា​។