ឈាន ហុង ចាញ់ថៃ ខណៈ ថៃ ប៊ុនហាន បាក់ដៃក្រោមថ្វីជើង ចាន់វ៉េត នៅ TIFFY SUPER FIGHT

ភ្នំពេញ៖ ការប្រកួតជម្រុះប្រដាល់ដណ្ដើមខ្សែក្រវាត់ ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 Arena នាយប់ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ដណ្តើមខ្សែក្រវាត់ ស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦៣,៥គីឡូក្រាម វិញ អ្នកប្រដាល់ ថៃ ប៊ុនហាន ក្លឹបឫទ្ធីពោធិ៍សែនជ័យ ចាញ់អ្នកប្រដាល់ ចាន់វ៉េត ក្នុងទឹកទី១ និងអ្នកប្រដាល់ថៃ Weerachai Menayuthin បានផ្តួល អ្នកប្រដាល់សមាគមក្រសួងការពារជាតិ ឲ្យសន្លប់ក្នុងទឹកទី៤ នៃវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ។

ប៊ុនហាន ត្រូវ វ៉ាន់ ចាន់វ៉េត ទាត់ឲ្យបាក់ឆ្អឹងកំភួនដៃទាំងពីរតែម្ដង ក្រោយពេលដែលគេរងនឹងទម្ងន់ជើងរបស់ ចាន់វ៉េត ក្នុងទឹកទី១នោះ ។ ដូច្នេះ ថៃ ប៊ុនហាន ត្រូវអស់ឱកាសប្រកួតដណ្តើមខ្សែក្រវាត់នេះហើយ ទោះជាចំណាត់ថ្នាក់លេខ៣ក៏អត់ដែរ ព្រោះបាក់ដៃទៅហើយនោះ ស្របពេលដែល ឈាន ហុង ជួបស៊យតែម្តង ដោយក្នុង៣ទឹកដំបូងគេមានប្រៀបឈ្នះលើ អ្នកប្រដាល់ថៃ Weerachai Menayuthin ដាច់ទៅហើយនោះ ។ ដោយចៃដន្យ ប្រហែសតែបន្តិច ក៏ត្រូវអ្នកប្រដាល់ថៃទាត់ត្រូវ បណ្តាលឲ្យសន្លប់ក្នុងទឹកទី៤ទៅវិញ ។

ចំពោះអ្នកប្រដាល់ ផៃ គឹមហឿត ក្លឹបសំរោងកោងខេត្តបាត់ដំបង និងអ្នកប្រដាល់ ញ៉េ សិទ្ធ ក្លឹបអេភូថងកីឡា បានឆ្លងផុតដំណាក់កាលទី៣ហើយ ។ បន្ទាប់ពី ផៃ គឹមហឿត យកឈ្នះ ឃីម សាវ៉េត ក្លឹបព្រខ័នរាជដោយពិន្ទុ រីឯ ញ៉េ សិទ្ធ បានយកឈ្នះ ផា សុផាតនិល ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុដូចគ្នា ។

សម្រាប់ ញ៉េ សិទ្ធ និងផៃ គឹមហឿត អ្នកទាំងពីរនៅបន្តការប្រកួតទៀត ត្រូវឡើងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម ចំណែក ឃីម សាវ៉េត និងផា សុផាតនិល ក៏ធ្លាក់ដែរ ។ ចំពោះការប្រកួតគូឯកវិញ អ្នកប្រដាល់ បឺត សង្ឃឹម ក្លឹបរ៉ាហាប់ស្វាយប៉ាក បានប្រកួតឈ្នះអ្នកប្រដាល់ ងួន គា អ្នកប្រដាល់ក្លឹបតាឡីដំរីមានរិទ្ធ ដោយពិន្ទុ ។ ចំណែក ពុទ្ធ សុជាតិ អ្នកប្រដាល់ក្លឹបពុទ្ធសេរីវង្សកីឡា បានផ្តួល ឆេង ពន្លក អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ ៕