ក្រសួងសា​ធារណការ និង​សាលា​រាជ​ធាន​ភ្នំពេញ រក​បាន៣ពិន្ទុ​ដូចគ្នា

ភ្នំពេញ៖ បើកការប្រកួតជម្រុះក្នុងពូល (ឃ) និងពូល (ង) នៃពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៣ ឆ្នាំ ២០១៥ កាលពីយប់ថ្ងៃទី២៦ ខែតុលា ក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមសាលារាជធានីភ្នំ ពេញ ទទួលបាន៣ពិន្ទុរៀងៗខ្លួន បន្ទាប់ពីប្រកួតឈ្នះលើគូប្រជែងយ៉ាងលំបាក ។

ចំពោះក្រុមសាលារាជធានីភ្នំពេញ បានប្រកួតឈ្នះក្រុមយុវជនក្រសួងយុត្តិធម៌ ដោយលទ្ធផលបច្ចេកទេស ៤-៣ ។ នៅក្នុងវគ្គទី១ ក្រុមសាលារាជធានីភ្នំពេញ បានធ្វើការនាំមុខ ២-១ ដែលធ្វើបានសម្រេចដោយកីឡាករ ស៊ឹង តុង ទាំង២ គ្រាប់ រីឯគ្រាប់បាល់វាយបករបស់ក្រុមក្រសួងយុត្តិធម៌ គឺរកបានដោយកីឡាករ ស៊ុន ដានី ។

បន្ទាប់មកនៅវគ្គទី២ កីឡាករ ឌី រីដា បានជួយឲ្យក្រុមក្រសួងយុត្តិធម៌តាមស្មើ ២-២ វិញនៅនាទីទី៣៧ មុននឹងកីឡាករ សុង ទីណា ធ្វើការវាយបកជួយក្រុមសាលារាជធានីភ្នំពេញ ឲ្យនាំមុខសាជាថ្មី ៣-២ នៅនាទី៤៦ ។ ជាមួយគ្នានោះដែរ កីឡាករ ឈឹម រក្សា បានបន្ថែម១គ្រាប់ទៀត ឲ្យក្រុមក្រសួងយុត្តិធម៌ស្មើវិញ តែសំណាងមិនល្អ កីឡាករ ឈឹម រក្សា បានទម្លុះសំណាញ់ទី១គ្រាប់ទៀត ជួយឲ្យក្រុមសាលារាជធានីភ្នំពេញ ឈ្នះក្នុងការប្រកួតនេះដោយលទ្ធផល ៤-៣ ហើយក៏ធ្វើឲ្យសាលារាជធានីភ្នំពេញ មាន៣ពិន្ទុ នាំមុខគេក្នុងពូល (ឃ) ដែរ ។

ដោយឡែកក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន គឺបានយកឈ្នះក្រុមយុវជនទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយលទ្ធផល ១-០ នៅលើទីលានមជ្ឈមណ្ឌលបាល់ទាត់ Premium ដូចគ្នា ដែលគ្រាប់បាល់ជ័យជំនះនេះ ធ្វើបានសម្រេច ដោយកីឡាករ អ៊ុក ដែត នៅនាទីទី២៥ ។ ជ័យជំនះនេះដែរ គឺបានជួយឲ្យក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន មាន៣ពិន្ទុនាំមុខគេដូចគ្នាដែរនៅក្នុងពូល (ង) ៕

ក្រសួងសា​ធារណការ និង​សាលា​រាជ​ធាន​ភ្នំពេញ រក​បាន៣ពិន្ទុ​ដូចគ្នា

ក្រសួងសា​ធារណការ និង​សាលា​រាជ​ធាន​ភ្នំពេញ រក​បាន៣ពិន្ទុ​ដូចគ្នា