កីឡាករ សាំង គីម ខេត្ត​ព្រៃវែង ឈ្នះ​មេដាយមាស​​ទម្ងន់ ៤៨គ.ក្រ នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំនេះ

ភ្នំពេញ៖ ការប្រកួតប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និង កីឡា ក្រោមការសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា បានបញ្ចប់វិញ្ញាសាខ្លះហើយ បន្ទាប់ពីធ្វើការប្រកួតអស់រយៈជាង៨ថ្ងៃកន្លងទៅនេះ ។

វិញ្ញាសាប្រដាល់បុរាណទម្ងន់ ៦៧ គ.ក្រ បុរសក្របខណ្ឌ ក-២៖ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ គង់ វិចិត្រ ក្លឹបក្រសួងការពារជាតិ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ លើត ភាសិត មកពីខេត្តព្រៃវែង ចំពោះចំណាត់ថ្នាក់ លេខ៣ បានទៅលើកីឡាករ ឈូក សាវ័រ ខេត្តរតនៈគិរី និងកីឡាករ ហាន់ ហន ក្លឹបឧស្សាហកម្ម ។

វិញ្ញាសាប្រដាល់បុរាណទម្ងន់ ៤៨គ.ក្រ បុរសក្របខណ្ឌ ក-២៖ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សាំង គីម មក ពីខេត្តព្រៃវែង ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ឃួន ឡាំកូស៊ីន មកពីខេត្តបន្ទាយមានជ័យ ចំពោះចំណាត់ថ្នាក់ លេខ៣ បានទៅលើកីឡាករ ពៅ ភារម្យ មកពីខេត្តឧត្តរមានជ័យ និងកីឡាករ ជា ផាន់ណាក់ មកពីខេត្តកំពត ។

វិញ្ញាសាប្រដាល់បុរាណទម្ងន់ ៧១គ.ក្រ បុរសក្របខណ្ឌ ក-២៖ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឃឹម ឃុន សមាគមក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ កាន់ ពិសិដ្ឋ មកពីខេត្តតាកែវ ចំពោះចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាករ យ៉ ម៉ាណូ មកពីខេត្តព្រៃវែង និងកីឡាករ ហៀង វាសនា មកពីខេត្តព្រៃវែង ៕

កីឡាករ សាំង គីម ខេត្ត​ព្រៃវែង ឈ្នះ​មេដាយមាស​​ទម្ងន់ ៤៨គ.ក្រ នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំនេះ

កីឡាករ សាំង គីម ខេត្ត​ព្រៃវែង ឈ្នះ​មេដាយមាស​​ទម្ងន់ ៤៨គ.ក្រ នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំនេះ