គយចាប់​រថយន្តដឹកដីអត់ពន្ឋ​ ផ្ទុះការតវ៉ាបិទកំណាត់​ផ្លូវជាតិលេខ​២ជាង១ម៉ោង

ខេត្តកណ្តាល ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជា​ជំហានដំបូងថា ​រថយន្តដឹកដីមួយគ្រឿង​បានត្រូវមន្រ្តីគយសាខាក្រុងតាខ្មៅ​ ធ្វើការឃាត់បន្ទាប់ពី​រថយន្តដឹកដី​នោះអត់ទាន់បង់ពន្ឋ ។

ហេតុការណ៍នេះ​បានកើតឡើងនៅម៉ោងប្រមាណ​១០ព្រឹកថ្ងៃទី២៧ តុលា​ ២០១៥​ នៅចំណុចខាងជើង​គល់ស្ពានព្រែកហូរ ​ស្ថិតក្នុងសង្កាត់តាក្តុល​ ក្រុងតាខ្មៅ ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រោយពេលមន្រ្តីគយ​ឃាត់នោះរួចមក ​អ្នកបើកបររថយន្តដឹកដី​បានទាក់ទងតាមទូរស័ព្ទ​ទៅគ្នីគ្នាមកធ្វើការតវ៉ា​បិទកំណាត់ផ្លូវជាតិលេខ២ បណ្តាលឲ្យ​មានការកកស្ទះជាង​១ម៉ោង​ ទើបមានដំណោះស្រាយ​និងបានបិទបញ្ចប់ការតវ៉ាវិញ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕