ក្រ​សួង​ព័ត៌​មាន​ពន្យា​​ពេល​​ចាក់​​ផ្សាយ​​វណ្ណ​កម្ម​​ខ្មែរ​​ក្នុង​​ម៉ោង ​មាស

ភ្នំពេញ៖ ក្រ​សួង​ព័ត៌​មាន​បាន​ប្រ​កាស​ថា ការ​ចាក់​ផ្សាយ​វណ្ណ​កម្ម​ខ្មែរ នឹង​ត្រូវ​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ខាង​មុខ​នៅ​ក្នុង​ម៉ោង​មាស​ចាប់​ពី​ម៉ោង ១៩:០០ ដល់​ម៉ោង ២១:០០ យប់ ។ យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ ២៦ តុលា នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​មាន​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ សុំ​ពន្យា​ពេល​ចាក់​ផ្សាយ​ ភាព​យន្ដ​ខ្មែរ​ព្រោះ​បញ្ហា​ផលិត​កម្ម​វិ​ធី និង​ការ​ផ្លាស់​ប្ដូរ​ម៉ោង​ផ្សាយ​ ក្រ​សួង​ព័ត៌​មាន​អនុ​ញ្ញាត ឲ្យ​ម្ចាស់​ស្ថា​នីយ​ទាំង​អស់​អាច​ពន្យា​ពេល​នូវ​ការ​ចាក់​ផ្សាយ​ វណ្ណ​កម្ម​ខ្មែរ​ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ជា​កំ​ហិត ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ តុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហាមឃាត់គ្រប់ បណ្តា ស្ថា​នី​យ៍​ទូរ​ទស្សន៍​ទាំង​អស់ ក្នុង​ស្រុក​ចាក់​ផ្សាយ​ភាព​យន្ត បរ​ទេស​គ្រប់​ប្រ​ភេទ ក្នុង​អំ​ឡុង​ចាប់​ពី​ម៉ោង​មាស (៧-៩​យប់) ។ ការហាមឃាត់នេះ បានធ្វើឡើងក្រោយ ពីខ្សែភាពយន្តភាគថៃ កំពុងតែមានសកម្មភាព យ៉ាង​ខ្លាំង​ក្លា​នៅ​តាម​បណ្តា​ញ ទូរ​ទស្សន៍​ក្នុង​ស្រុក ដែល​នាំ​គ្នា​ចាក់​ផ្សាយ​នៅ​ក្នុង​ម៉ោង​ពិ​សេស […]