​Jose Mourinho ប្រឈម​ការពិន័យ​ថ្មី​៥​ប្រកួត​ពី FA

កីឡា​៖​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA បាន​ឲ្យ​ដឹងថា អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho នឹងត្រូវ​ជាប់​ពិន័យ​មិន​ឲ្យ​ចូលកាន់​ទីលាន​ចំនួន​៥​ប្រកួត​ក្រោម​បទចោទប្រកាន់​ពី​ការ បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល​។​

​ការដាក់ពិន័យ​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកចាត់ការ​រូបនេះ​បាន​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ ទាក់ទង​នឹង​ការប្រើប្រាស់​ភាសា និង​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល ខណៈពេលដែល Chelsea ប្រកួត​ចាញ់ West Ham ២-១ កាល​ថ្ងៃ​សៅរ៍​។​

​ទោះជា​យ៉ាងណា FA ពុំទាន់​បញ្ជាក់​ពី​ទំហំ​នៃ​ការពិន័យ​ច្បាស់​នៅឡើយ​ទេ ដោយ​ទុកពេល​ឲ្យ​អ្នកចាត់ការ​រូបនេះ អាច​តវ៉ា​បាន​រហូតដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​

​គួរ​បញ្ជាក់ថា លោក Jose Mourinho ក៏​ធ្លាប់​ជាប់​ពិន័យ​មិន​ឲ្យ​ចូល​ទីលាន​១​ប្រកួត និង​ពិន័យ​ប្រាក់​៥​ម៉ឺន​ផោន រឿង​រិះគន់​អាជ្ញាកណ្ដាល គ្រា​ដែល​ប្រកួត​ចាញ់ Southampton នៅ​កីឡដ្ឋាន Upton Park​កាលពីដើម​ខែតុលា​ផងដែរ​៕

​Jose Mourinho ប្រឈម​ការពិន័យ​ថ្មី​៥​ប្រកួត​ពី FA