រថយន្តឡិចស៊ីស RX300 ម្ចាស់ស្រវឹងបើកលឿន រេចង្កូតហោះទៅបុកដើមគក្រឡាប់ ស្លាប់និងរបួសធ្ងន់៤នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ និងរបួសធ្ងន់២នាក់ ក្នុងករណីរថយន្តលុចស៊ីស៣០០មួយគ្រឿង ទំនងជាម្ចាស់ស្រវឹងបានបើកក្នុង ល្បឿនលឿនលើផ្លូវជាតិលេខ៥បានក្រឡាប់កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៦តុលា២០១៥តាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលចររាចរបានអោយដឹងថា គេឃើញរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2N-6412 មួយគ្រឿង ជិះគ្នា៤នាក់ (ស្ត្រី៣នាក់) បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទិសដៅពីលិចទៅកើត ដោយប្រើប្រាស់ល្បឿនលឿន និងមានស្រីៗរួមដំណើរជាមួយ ប្រហែលទើបនាំ គ្នាមកពីមើលការប្រណាំងអុំទូកនៅខេត្តបាត់ដំបង លុះដល់ចំណុចកើតហេតុក៏ បានរេចង្កូតហោះ ទៅបុកដើមគរ នៅខាងស្ដាំដៃ ដែលដុះក្បែរផ្លូវជាតិក្រោយពី បុកដើមគយ៉ាងពេញទំហឹងនោះរថយន្តក៏ខ្ទាតមកផ្លូវលើផ្លូវជាតិវិញក្រឡាប់ផ្ងារ ជើងបណ្ដាលឲ្យមនុស្សស្ត្រី២នាក់ភ្លាមៗនៅកន្លែងកើតហេតុគឺឈ្មោះលីមសៅធូ អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិអន្សក្តាមឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់ និង ម្នាក់ទៀតឈ្មោះ ស្រី ល័ក្ខ អាយុ២៣ឆ្នាំរស់នៅភូមិរលកសថ្មី សង្កាត់រលក ក្រុង ពោធិ៍សាត់ខេត្តពោធិ៍សាត់។ចំណែកអ្នករងរបួសធ្ងន់២នាក់ម្នាក់ឈ្មោះ អ៊ុច សុខ ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិពោលកំបោល ឃុំវាល ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ និងម្នាក់ទៀតឈ្មោះ នី សា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសានសុខស្រុកកំរៀងខេត្តបាត់ដំបង។ ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកអ្នកស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរថយន្តខូចខាតខ្ទេចខ្ទីមួយគ្រឿង ៕

រថយន្តឡិចស៊ីស RX300 ម្ចាស់ស្រវឹងបើកលឿន រេចង្កូតហោះទៅបុកដើមគក្រឡាប់ ស្លាប់និងរបួសធ្ងន់៤នាក់ នៅខេត្តពោធិ៍សាត់