​ម៉ាស់​បិទ​មុខ​បែប​ធម្មជា​តិ ​២ ​ប្រភេទ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​មុន​

​ស្បែក ​ដែល​ងាយ​នឹង​កើត​មុន ​តម្រូវ​ឱ្យ​មាន​ការ​ថែទាំ​យ៉ាង​ពិសេស ​ដើម្បី​ជៀស​ផុត​កើត​ឡើង​ជាតិ​ខ្លាញ់​ហួស​កំណត់​  កោសិកា​ស្បែក​ខូច​ និង​សារ​ធាតុ​ពុល ​ដែក​ក​ពូន​នៅ​លើ​ស្បែក ​មាន​ន័យ​ថា​បុរស​ស្រ្ដី ​ដែល​រង​វិបត្ដិ​ពី​ការ​កើត​មុន​ ចាំ​បាច់​ត្រូវ​ប្រើ​ផលិត​ផល​ដើម្បី​បន្សុទ្ធ ​និង​សម្លាប់​មេរោគ​ពី​ស្បែ​ក​របស់​ខ្លួន​។ ​នៅ​ក្នុង​អត្ថបទ​នេះ​ ​យើង​នឹង​បង្ហាញ​អ្នក​ពី​វិធី​រៀប​ចំ​នូវ​ម៉ាស់​បិទ​មុខ​ធ្វើ​ឡើង​ដោយ​ដៃ ​ដែល​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​មុន​ដ៏​អស្ចារ្យ ​៣ ​ប្រភេទ​ ​ដោយ​រួម​ផ្សំ​ជា​មួយ​សមាស​ធាតុ​ផ្សំ​ធម្មជាតិ​សុទ្ធ​សាត​។ ​សូម​បំភ្លេច​ចោល ​នូវ​ផលិត​ផល​គីមី​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដ៏​ក្រៃ​លែង​សម្រា​ប់​ស្បែក​ដ៏​ងាយ​ប្រតិកម្ម​របស់​អ្នក​ក្នុង​រយៈ​ពេល​យូរ​ ​ហើយ​សូម​រិះ​រក​គុណ​ប្រយោជន៍​ដ៏​មហាសាល​ នៃ​រូប​មន្ដ​ធម្មជាតិ​ដូច​ខាង​ក្រោម​នេះ៖​​
​ម៉ាស់​បិទ​មុខ​បែប​ធម្មជា​តិ ​២ ​ប្រភេទ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​មុន​
​តើ​វា​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ទៅ​?​ ​អ្នក​គួរ​តែ​បិទ​ម៉ាស់​ធម្មជាតិ​ទៅ​លើ​ផ្ទៃ​មុខ​ ដើម្បី​កម្ចាត់​មុន​ ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​សប្ដាហ៍​។​ ​ប្រសិន​បើ​ស្បែក​របស់​អ្នក​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន ​អ្នក​អាច​ប្រើ​វា​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​។
•​លាង​សម្អាត​មុខ​របស់​អ្នក​​ឱ្យ​បាន​ស្អាត​ ​និង​ខាត់​កម្ចាត់​ស្នាម​ថ្នម​ៗ​ ដោយ​ស្ករស​ ឬអំបិល ​​ដោយ​ការ​ធ្វើ​ការ​ម៉ាស្សា​វា​ឱ្យ​ជ្រាប​ចូល​ក្នុង​ស្បែក​ដោយ​ចលនា​វិល​ជុំ​។​ •​យក​ចិត្ដ​ទុក​ដាក់​ខាត់​នៅ​ត្រង់​កន្លែង ​ដែល​មាន​ខ្លាញ់​ច្រើន​ ហើយ​ត្រូវ​ចៀស​វា​ង​ ការ​ធ្វើ​ដា​ច់​រយះ​ត្រង់​កន្លែង​ ​ដែល​អ្នក​ទើប​តែបែក​គ្រាប់​មុន​ថ្មី​ៗ​។​•​​លាង​ជម្រះ​មុ​ខ​រ​ប​ស់​អ្នក​ ដោយ​ទឹក​ធម្មតា ​និង​ជូត​សម្ងួត​ឱ្យ​ស្ងួត​ល្អ​។​•​យក​ម៉ាស់​ម​ក​បិទ​លើ​មុ​ខ ​​ដោយ​ត្រូវ​ចៀស​វាង​បរិវេណ​ជុំវិញ​ភ្នែក ​និង​ទុក​វា​ឱ្យ​​បានរយៈ​ពេល​ប្រហែល ​២០​នាទី​។​•​បន្ទាប់​មក​លាង​ជម្រះ​វា​ ហើយ​ជូត​មុខ​របស់​អ្នក​ឱ្យ​ស្ងួត ​ហើយ​សូម​លាប​ឡូសិនផ្ដល់​សំណើម ​និង​មិន​ផ្ទុក​ជាតិ​ខ្លាញ់ ​​ភ្លាម​ៗ​។ ​ជា​តួ​យ៉ាង​ ដូច​ជា​ប្រេង J​ojoba ​ប្រេង​ដូង ​​ទោះ​បី​ជា​ឡូសិន​ទាំង​នេះ​មាន​ផ្ទុក​ស្រទាប់​ជាតិ​ប្រេង​ក៏​ដោយ​ ​ប៉ុន្ដែ​វា​នៅ​តែ​មាន​ផ្ទុកជាតិ​ខ្លាញ់​តិ​ច​ជាង​ជម្រើស​ដទៃ​ទៀត​។​•​ប្រសិន​បើ​ស្បែក​របស់​អ្នក​មាន​ខ្លាញ់​ច្រើន ​សូម​បំពោក​ដោយ​ប្រទាល​កន្ទុយ​ក្រពើ​ធម្មជាតិ​។​
​ប្រទាល​កន្ទុយ​ក្រពើ ​និង​ក្រូច​ឆ្មារ​៖​ ប្រទាល​កន្ទុយ​ក្រពើ​ ទទួល​បាន​ភាព​ល្បី​ល្បាយ​ ដោយ​សារ​គុណ​សម្បត្ដិ​ផ្ដល់​សំណើម​ និង​ព្យាបាល​ស្បែក​របស់​វា​​។ ​ជា​និច្ច​កាល​ ​វា​ត្រូវ​បាន​គេច​ម្រាញ់​ធ្វើ​ជា​ឱសថ​ដាក់​លក់​នៅ​តាម​ឱសថ​ស្ថាន​នានា​ និង​ហាង​លក់​ផលិត​ថែ​ទាំ​សុខភាព​ជា​ដើម ​ប៉ុន្ដែ​យើង​សូម​ណែនាំ​ឱ្យ​អ្នក​ដាំ​ប្រទាល​កន្ទុយ​ក្រពើ​នៅ​គេហដ្ឋាន​របស់​អ្នក​ ដើម្បី​ឱ្យ​អ្នក​អាច​កាត់​វា​មក​ប្រើ​ប្រាស់ ​បែប​ធម្មជាតិ​សុទ្ធ​សាត​។​ សូម​​បកសម្បក​វា​ចេញ​ ហើយ​ឆ្កៀល​យក​ជាតិ​អន្ធិល​ខាង​ក្នុង​មក​ប្រើ​។​ ​ម៉ាស់​នេះ​ត្រូវ​រួម​ផ្សំ​ជា​មួយ​ ក្រូចឆ្មារ​ ដែល​នេះ​ជា​វិធី​ដ៏​អស្ចារ្យ ​សម្រាប់​ជម្រះ​ និង​បន្សុ​ទ្ធ​ស្បែក​របស់​អ្នក ​ព្រម​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើនហួស​ប្រមាណផង​ដែរ​។​
តើអ្នក​ត្រូ​​វបង្កើត​ម៉ាស់នេះ​ដោយវិធី​ណា​?
•​លាយ​ជាតិ​អន្ធិល​នៃ​ប្រទាល​កន្ទុយ​ក្រពើ​ធម្មជាតិ​ជា​មួយ​នឹង​ទឹក​ក្រូច​ឆ្មារ​។​ ម្យ៉ាង​ទៀត​ អ្នក​អាច​ប្រើ​ជាតិ​ Zest ​នៃ​សម្បក​ក្រូ​ច​ឆ្មារ​ ​ប្រសិន​បើ​ក្រូច​ឆ្មារ​នោះ​ដាំ​ដោយ​ធម្មជាតិ​ មិ​ន​ប្រាស់​សារ​ធាតុ​គីមី​។​•​ក្រឡុក​គ្រឿង​ផ្សំ​ទាំង​ពីរ​យ៉ាង​នេះ​បញ្ចូល​គ្នា​  ដោយ​ដាក់​បន្ថែម​ទឹ​ក​ក្រូច​ឆ្មារ ​និង​ប្រទាល​កន្ទុយ​ក្រពើ ​រហូត​ដល់​អ្នក​ទទួ​ល​បាន​នូវ​ម៉ាស់​ ដែល​ខាប់​ល្អ​​។
​ទឹក​ដោះ​គោ​ជូរ ​និង​ដើម​តែ​៖​ ម៉ាស់​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ​សម្រាប់​ស្បែក​ផ្ទុក​ជាតិ​ខ្លាញ់​ក្នុង​កម្រិត​មធ្យម​ រហូត​ដល់ស្បែក​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​ ដែល​កើត​មុន​។​​ ពិត​ជា​គួរ​ឱ្យ​ស្ងើច​សរសើរ​ណាស់​ចំពោះ​សមាសធាតុ​ផ្សំ​ទាំង​ពីរ​យ៉ាង​នេះ។​ ទឹក​ដោះ​គោ​ជូរ​ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម ​ដោយ​មិន​ធ្វើ​ឱ្យ​កើត​មាន​ជាតិ​ខ្លាញ់ ​ដែល​មាន​ន័​យ​ថា ​​វា​មិន​ធ្វើ​ឱ្យ​ស្បែក​ផ្ទុក​ជាតិ​ខ្លាញ់​កម្រិត​ល្មម​ស្ងួត​នោះ​ឡើ​យ​ និង​ធ្វើ​ឱ្យ​ស្បែក​ស្រស់​ថ្លា ​នៅ​ពេល​មាន​អាកាស​ធាតុ​នៅ​ខាង​ក្រៅ​។ ​ម្យ៉ាង​ទៀត​ ប្រេង​ចម្រាញ់​ពី​ស្លឹក​តែ​ ​ត្រូវ​បាន​អ្នក​ជំនាញ​ណែនាំ​ឱ្យ​ប្រើ​ប្រាស់​ជា​ច្រើន​ទសវត្សន៍​មក​ហើយ​ ពី​ព្រោះ​វា​ជា​វិធី​ដ៏​ប្រសើរ​ដើម្បី​កម្ចាត់​រោគ​ឆ្ល​ង​គ្រប់​ប្រភេ​​ទ​៕ ​ 
អត្ថបទ៖ ដេវីដ
source: steptohealth