រថយន្តដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ហ៊ីហ៊ុយហ៊ុយ មួយគ្រឿង បើកបុករថយន្តលុច្ស ស៊ីស រុញផ្ទប់គៀប ជាប់លើមាត់លូ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៏ មួយបានកើតឡើង រវាងរថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍  របស់ក្រុមហ៊ុន ហ៊ី ហ៊ុយហ៊ុយ មួយគ្រឿង បើកបរដោយបុរសម្នាក់ វ៉ាប្រជែងខ្វះការប្រុងប្រយត្ន័  បណ្តាលឲ្យជ្រុលល្បឿន ទៅ គៀរថយន្តម៉ាកលុច្សស៊ីស ពណ៌ស មួយគ្រឿងទៀត ដែលកំពុងបើកបស្របទិសគ្នា  រុញផ្ទប់ទៅគៀបជាប់នឹងលូ នៅកណ្តាលទ្រូងផ្លូវ  បណ្តាលឲ្យរថយន្តលុច្សស៊ីស រងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥ និង៣០នាទី ថៃ្ងទី ២៦ ខែតុលា ឆ្នាំ ២០១៥ ស្ថិតនៅ ចំណុចក្បែក្លោងវត្តព្រះបាទជាន់ឯក ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវលេខ ២១៧ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីបុរសឈ្មោះ ម៉ី សុខា ភេទប្រុស អាយុ ៥០ឆ្នាំ ដែលជាម្ចាស់រថយន្តម៉ាកលុស្សស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T -0883 បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តរបស់គាត់ ម៉ាកឡុចស៊ីសខាងលើ ចេញដំណើរមកពីស្រុកដូនកែវ ខេត្តតាកែវ ដោយមានអ្នករួមដំណើរជាមួយម្នាក់ទៀត ក្នុងរថយន្ត  ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ខាងលើក្នុងទិសដៅត្បូងមកជើង  លុះបានមកដល់ ចំណុច កើតហេតុខាងលើ ស្រាប់តែមានរថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនហ៊ីហ៊ុយហ៊ុយ មួយគ្រឿង  ពណ៌សំបកឪឡឹក ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B- 4066 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្រប ទិសគ្នាជាមួយនឹងរថយន្តរបស់គាត់ បានបើកវ៉ាប្រជែងដោយល្បឿនលឿន  ខណៈនោះស្រាប់តែរថយន្តដឹក ស៊ីម៉ង់ខាងលើបានគៀរថយន្តរបស់គាត់ជាប់ អូសប្រហែលជា ៣ទៅ ៤ម៉ែត្រ រួចក៏រុញផ្ទប់រថយន្តរបស់គាត់ ទៅគៀបជាប់នឹងមាត់លូ កណ្តាលទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតកំពិតរថយន្តទាំងសងខាង យ៉ាងដំណំ ទើបរថយន្តទាំង២គ្រឿងអស់ល្បឿនទៅមុខលែងរួច សំណាងល្អគ្មាននណាម្នាក់ រងរបួសនោះទេ   ភ្លាមក្រោយ ពីកើតហេតុ អ្នកបើកបររថយន្តបង្ករដឹកស៊ីម៉ង់ខាងលើ បានបើកទ្វារថយន្តចុះរត់គេចខ្លួន ពេលនោះរូបគាត់ ជាម្ចាស់រថយន្តម៉ាកឡុចស៊ីសព្យាយាមរត់ដេញតាមដែរ តែអ្នកបើកបររថយន្តរូបនោះ បានគេចខ្លួនចូលទៅ ក្នុងភូមិបាត់តែម្តង  ។

ក្រោយពីហេតុការណ៏នេះ នគរបាលចរាចរណ៏ខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះមកធ្វើការវាស់វែង ដល់កន្លែង កើតហេតុ ដោយបាននាំយករថយន្តទាំង ២គ្រឿងខាងលើ យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ៕