សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ កម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ នៅរសៀលថ្ងៃនេះ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ នឹងត្រូវដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ រវាងបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី២៧ ដល់ទី២៨ ខែតុលា ឆ្នាំ២០១៥ ។

តាមការគ្រោងទុក ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង នឹងត្រូវត្រឡប់ មកដល់កម្ពុជាវិញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥៕