ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ សួរសុខទុក្ខ និងចែកអំណោយ ដល់ពលរដ្ឋទីទ័លក្រ

ព្រះសីហនុ ៖ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំសមាជិក សមាជិការទៅសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ បងប្អូន ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៥០គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ពិធីនេះប្រព្រឹត្តនៅសាលាស្រុកស្ទឹងហាវ ហើយ ក៏មាន ការអញ្ជើញចូលរួមពីសំណាក់លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ កញ្ញា ឈុន ដារី អភិបាលរងស្រុក ស្ទឹង ហាវ លោក នងឌី ណារ៉ា មេឃុំកែវផុស ព្រមទាំង បងប្អូនសមាជិក សមាជិកា ស.ស.យ.កស្រុកជាច្រើនរូបទៀតផងដែរ ។

លោក ឆាយ សុគន្ធដា បានមានប្រសាសន៍អោយដឹងថា ប្រជាពលរដ្ឋទីទ័លក្ររចំនួន៥០ គ្រួសារ ដែលមកទទួល អំណោយនៅពេលនេះ គឺមកពីឃុំទំនប់រលក ២០គ្រួសារ, ឃុំកំពេញ ១៣គ្រួសារ និងឃុំអូរត្រេះ ១៧គ្រួសារ ។

លោក ទៀ សុខា បានពាំនាំការនូវ ការសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកចលនា យុវជន កម្ពុជា (ក្រុម១៥៧) និងលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលតែងតែគឹតគូរ ពីជីវភាពរស់នៅ របស់លោកយាយ លោកតា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលមានការលំបាក គឺតែងតែ ចាត់ក្រុមការងារចុះមក សាកសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដើម្បី ជួយសំរាលដល់ការលំបាក របស់លោកយាយ លោកតា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ។

លោក ទៀ សុខា បានរំលឹកថា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដើមឡើយត្រូវបានផ្តួចផ្តើមគំនិតបង្កើត ដោយលោក បណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីគៀងគរ ស្វែងរកជំនួយដើម្បីឧបត្ថម្ភដល់យុទ្ធជន ដ៏អង់អាចរបស់ យើងដែលឈរជើង តាមបណ្តោយព្រំដែននានា ។ ប៉ុន្តែក្រោយពី ស្ថានការណ៍តាមបណ្តោយព្រំដែន មានភាព ស្ងប់ស្ងាត់ ក៏បានបង្វែរជំនួយ អស់ទាំងនេះមកចែកជូនលោកយាយ លោកតា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ដែលមានជីវភាពទីទ័លក្រ ក្នុងប្រទេសវិញម្តង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ។

ចំពោះអំណោយចែកជូនប្រជាពលរដ្ឋ នៅពេលនេះគឺក្នុងមួយគ្រួសារៗ ទទួលបាន - អង្ករ ០១ បាវ - មី ០១ កេស - ត្រីខ ០១ យួរ - ប្រេងឆា ០១ ដប - ទឹកត្រី ០១ យួរ - ទឹកស៊ីអ៊ីវ ០១ យួរ - អំបិល ០១ គីឡូ- ស្ករស ០១ គីឡូ - ប៊ីចេង ០១ កញ្ចប់- ព្រមទាំងថវិការចំនួន ៥០,០០០រៀលផងដែរ ។

ចំពោះអំណោយអស់ទាំងនេះ គឺបានមកពីការរ៉ៃអង្គាសពីបងប្អូនសមាជិក សមាជិកា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ព្រមទាំងជំនួយឧបត្ថម្ភពីលោកឧកញ៉ា ទៀ វិចិត្រ ដែលជាសប្បុរសជន រស់នៅខេត្តព្រះសីហនុ ដែលតែងតែ ជួយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្ររឥតរើសមុខឡើយ ៕