ជប៉ុន បង្ហាញក្តីព្រួយបារម្ភ ជុំវិញភាព ជិតស្និទរវាង អង់គ្លេស និងចិន

តូក្យូ៖ ជប៉ុនគ្រោងនឹង បញ្ជូនប្រេសិតទៅកាន់ ចក្រភពអង់គ្លេស ដោយសារតែខ្លួន មានការ ព្រួយបារម្ភពី ភាពជិត ស្និទរវាង ក្រុងឡុងដ៍ និងប៉េកាំង ដោយផ្តោតលើផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ប៉ុន្ដែគេអាចមើលឃើញនៅឡើយពី បញ្ហាទ្វេភាគីនៃកិច្ចការពារដែនសមុទ្រ និងសិទ្ធិមនុស្ស។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នេះបន្ដ ទៀតថា រដ្ឋមន្រ្តីការ បរទេស ជប៉ុនលោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រី ការបរទេសអង់គ្លេសលោក ហ្វ៊ីលីប ហាម៉ុន នៅសប្តាហ៍នេះ ហើយប្រាប់ទៅលោក ហ្វ៊ីលីប ថាក្រុងតូក្យូ គិតថា វាមិនមានភាពចាំបាច់សម្រាប់ ចក្រភព អង់គ្លេស ដើម្បីបង្កើនការទំនាក់ទំនងជាមួយប្រទេសចិន ដោយគ្មានការ រិះគន់ទៅលើ បញ្ហា សមុទ្រចិនខាងកើត និងខាងត្បូងនោះទេ រួមទាំងកំណត់ត្រាសិទ្ធិមនុស្សនានាថែមទៀត។

ចលនារបស់ជប៉ុននេះ បានធ្វើឡើងខណៈដែលប្រទេសអង់គ្លេស ជាក់ស្តែងបានខិតជិត នូវទំនាក់ទំនង ជាមួយ នឹងប្រទេសចិន ដែលជាសញ្ញាសំគាល់នៃកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្ម កាលពី សប្តាហ៍មុននេះ ក្នុងតម្លៃ ប្រមាណជា ៤០ពាន់លានផោន ស្មើនឹង (៦១,៣៥ពាន់លានដុល្លារ) នាកំឡុងពេលដំណើរទស្សនកិច្ច របស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសនេះ៕

ជប៉ុន បង្ហាញក្តីព្រួយបារម្ភ ជុំវិញភាព ជិតស្និទរវាង អង់គ្លេស និងចិន