ប្រុស​ជប៉ុន បង្ហើប​តិច​និក​លក់ខ្លួន​បាន ២០ ម៉ឺនដុល្លារ ក្នុង​យប់​

Sanofi

បុរស​ជប៉ុន​ម្នាក់​ឈ្មោះថា ហ៊ី​ការ៉ូ អៃ​ហ្សា​វ៉ា (Hikaru Aizawa) បាន​ប្រាប់ថា ការងារ​លើ​លោក​នេះ​មាន​ច្រើន តែ​ការងារ​ជា​ប្រុស​លក់ខ្លួន​គឺ​ពិតជា​ស័ក្តិសម​នឹង​រូបលោក​ខ្លាំងណាស់ ព្រោះ​លោក​មាន​តិច​និក​ពិសេស​អាច​រកប្រាក់​ពី​ភ្ញៀវ​ស្រីៗ​បាន​មួយ​យប់ៗ​ដល់​ទៅ ២០ ម៉ឺន ដុល្លារ​អាមេរិក​។​



ជាទូទៅ លោក ហ៊ី​ការ៉ូ អៃ​ហ្សា​វ៉ា បានផ្តល់​សេវាកម្ម​ច្រើនបែប​សម្រាប់​ភ្ញៀវ​ស្រីៗ​មានដូចជា អាច​បណ្តើរ​ចេញ​ក្រៅ​ទៅ​កន្លែង​ណា​ក៏បាន ធ្វើជា​សង្សារ​បណ្តោះអាសន្ន កំដរ​ទទួលទាន​អាហារ​ពេល​រាត្រី កំដរ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​រថយន្ត រីឯ​ទាក់ទង​នឹង​ផ្លូវភេទ​តែ​ត្រូវ​ចរចារ​ឱ្យដល់​តម្លៃ​ដែល​លោក​ពេញចិត្ត ហើយ​ដោយសារតែ​លោក​មាន​រូបរាង​សង្ហារ និង ទេពកោសល្យ​ពិសេស ធ្វើឱ្យ​ភ្ញៀវ​ស្រីៗ​តែងតែ​មក​ប្រើ​សេវាកម្ម​ជាមួយ​លោក​មិន​លុះ​ថ្ងៃ​។​



​លោក ហ៊ី​ការ៉ូ អៃ​ហ្សា​វ៉ា បាន​បង្ហើប​ថា មុននឹង​លោក​មក​ចាប់យក​អាជីព​នេះ​គឺ លោក​ធ្លាប់​ធ្វើជា​បុគ្គលិក​ផ្នែក​ទីផ្សារ ហើយ​អ្វីដែល​អាចធ្វើ​លោក​វាយ​ដណ្តើម​ទីផ្សារ​បាន​ជោគជ័យ​គឺ បើ​ចង់ឱ្យ​ភ្ញៀវ​ព្រម​ជាវ​ផលិតផល​ផល​របស់​អ្នក​គឺ​មិនមែន​មកពី​ផលិតផល​អ្នក​ល្អ​ជាង​ផលិតផល​អ្នកផ្សេង​ទេ តែ​គឺ​អ្នក​ត្រូវធ្វើ​ភ្ញៀវ​មាន​ជំនឿ​ចិត្ត​លើ​អ្នក​ទាំងស្រុង ហេតុ​ដូចនេះហើយ រាល់ពេល​ដែល​លោក​ផ្តល់​សេវាកម្ម​លក់ខ្លួន​ឱ្យ​ភ្ញៀវ​គឺ​លោក​តែងតែ​យក​គន្លឹះ​ដ៏​ពិសេស​នេះ​ផ្តល់ជូន​ភ្ញៀវ​គ្រប់គ្នា​៕ ខេ​រី​
(​ប្រភព​៖ និក​សាប​)





Related