ទូច ស្រី​លក្ខ​ណ៏ ធ្វើ​ខួបកំណើត កាលពី​យប់មិញ​

Sanofi

​អ្នកចម្រៀង​ពូកែ​ធ្វើ​ឆ្កួត ទូច ស្រី​លក្ខ​ណ៏ បានធ្វើ​ខួបកំណើត កាលពី​យប់មិញ​នៅផ្ទះ​របស់ នាង​ជិត​វត្ត​សំរោង​អណ្តែត ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព​និង​អ្នក​នៅក្រៅ សិល្បៈ​ជាច្រើន​នាក់​។​​បន្ទាប់ពី​មាន​ស្វាមី​និង​កូន ទូច ស្រី​លក្ខ​ណ៏ មិនសូវ​រវីរវល់​ជាមួយនិង​ការងារ​សិល្បៈ ប៉ុន្មាន​ឡើយ​។​យូរៗ​ម្តងៗ​ទើប​គេ​ឃើញ​នាង​ឡើង​ច្រៀង​នៅតាម​ឆាក​តន្ត្រី​នៃ​ស្ថានីយទូរទស្សន៍ មួយចំនួន ជាមួយនិង​កាយវិការ ក្រមិចក្រមើម ខុសប្លែក​ពី​តារា​ដទៃ​។

ទូច ស្រី​លក្ខ​ណ៏ ធ្លាប់​ប្រកាសថា​នាង​សុខចិត្ត​ធ្វើ​ឆ្កួត​ដើម្បី​ឲ្យ​ទស្សនិកជន​បាន​សប្បាយរីករាយ​។​ក្រៅពី​មានការ​រិៈ​គន់​ខ្លះៗ​ក៏មាន​មហាជន​មួយចំនួន​បាន​សរសើរ​ពី​ទេពកោសល្យ​របស់​នាង​ផងដែរ​។​អ្វីដែល​គេ​កត់សម្គាល់​នោះ កាលពី​យប់មិញ​( ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ )​ទូច ស្រី​លក្ខ​ណ៏ បានធ្វើ​ខួបកំណើត​របស់​នាង​នៅ​គេហដ្ឋាន ដែលមាន​ទីតាំងនៅ​ជិត​វត្ត​សំរោង​អ​ណែ្ត​ត ដែលមាន ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព​មួយចំនួន​ដូចជា ទឹម រដ្ឋា ទឹម វ​ត្តី និង​ពិធី​ការិនី វីត​វីត ជាដើម​។​

ស្ថិតក្នុង​សំលៀកបំពាក់​រ៉ូ​ប​ខ្លី​ពណ៌​បៃតង ទូច ស្រី​លក្ខ​ណ៏ នៅតែមាន​រូប​សម្រស់​ស្រស់ ស្អាត​និង​នៅតែមាន​រូបរាង​តូច​ច្រលឹង បើទោះបីជា​នាង​មាន​ស្វាមី​និង​កូន​រួចហើយ​ក្តី​។ ទូច ស្រី​លក្ខ​ណ៏​បានបង្ហាញ​នូវ​អារ​ម្ម​ណ៏​សប្បាយរីករាយ​និង​បញ្ចេញ​នូវ​កាយវិការ​ក្រមិចក្រមើម​នៅក្នុង​ឪ​កាស​ថ្ងៃ​ខួបកំណើត​របស់​នាង​ធ្វើអោយ​ភ្ញៀវ​ដែល​ចូលរួម​ផ្ទុះសំណើច​គ្រប់ៗ​គ្នា​។​នៅក្នុង​កម្មវិធី​នោះ ស្វាមី របស់​នាង ក៏មាន​វត្ត​មាននៅ​កៀក​កិត​ជិត​នាង​ផងដែរ​។​

ទូច ស្រី​លក្ខ​ណ៏ កាន់​តែមាន​ជីវភាព​រស់នៅ​ប្រែប្រួល​និង​ហ៊ី​ហា ជាង​មុន ក្រោយ ពី​នាង​បាន​រៀបការ​ជាមួយ​ស្វាមី​បរទេស​។​ជារឿយៗ ទូច ស្រី​លក្ខ​ណ៏ បាន​ចំណាយពេល​ដើរ កំសាន្ត​ជាមួយ​ក្រុមគ្រួសារ​នៅតាម​បណ្តារ​រមណីយដ្ឋាន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​។​សព្វថ្ងៃ ទូច​ស្រី​លក្ខ​ណ៏​កាន់តែ​មាន​សុ​មង្គល​ក្រោយពី​ចំណង​ស្នេ​ហ៏​របស់​នាង​ទទួលបាន​កូនប្រុស​ដ៏​ស្រស់ស្អាត មួយរូប ដែលមាន​មុខមាត់​គួរអោយ​ស្រឡាញ់​។ ទូច ស្រី​លក្ខ​ណ៏ ទើបតែ​បញ្ចប់​ការថត​រឿង​«​អា​កុក អា ច្រវា​»​របស់​ផលិតកម្ម​មាតុ​ចក្រ ដោយ​ក្នុងនោះ នាង​សម្តែង​ជា​តួ​ប៉ូលីស​ស្រី រួមជាមួយ​តារា​រាង​ស្រ​ឡូ​ន​ទឹម រដ្ឋា​និង​ឌី​ជេ​ក្តឹប​។ ចេ​នី​
​ ​
​   

 

 



Related