ម្ចាស់ឧបត្ថម្ភពាន Toyota ស្វាគមន៍ក្រុមបឹងកេត ជាមួយពាក្យសរសើរ

​ម្ចាស់​ឧបត្ថម្ភ​ការ​​ប្រកួត​ពាន TOYOTA Mekong Club Championship 2015 បាន​យក​វេទិកា​សន្និសីទ​កាសែត នៅ​ផ្សារ​ទំនើប AEON Mall កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិល​មិញ ដើម្បី​ពោល​ពាក្យ​សរសើរ​ដល់​ទម្រង់​លេង​​របស់​ក្រុម​បឹង​កេតអង្គរ ដែល​នឹង​ត្រូវ​ចូល​រួម​​ប្រកួត​ប្រជែង​ជា​លើក​ដំបូង​ក្នុង​ពាន​មួយ​នេះ ហើយ​លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ក្រុម​បឹង​កេត ក៏​បាន​បងា្ហញ​ភាព​ជឿ​ជាក់​ក្នុងការ​ប្រជែង​ក្នុង​ពាន​នេះ ដើម្បី​មុខ​មាត់​កម្ពុជា ផង​ដែរ។

លោក Masaaki Kawabata អគ្គ​នាយក​​ក្រុម​ហ៊ុន​តូយ៉ូតា(ខេមបូឌាន) បាន​ថ្លែង​ក្នុងស​ន្និសីទកាសែត​នោះ​ថា៖​«​សម្រាប់​ការ​ប្រកួត​ជើង​ឯក TOYOTA Mekong Club នៅ​ឆ្នាំ​នេះ យើង​មាន​សេចក្តី​រីក​រាយ ក្នុង​ការ​ប្រកាស​ការ​ចូល​រួម​របស់​ក្រុម​បឹង​កេត ដែល​នឹង​ចូល​រួម​ការ​ប្រកួត​នេះ​​តំណាង​ឲ្យ​កម្ពុជា។ ខ្ញុំ​បាន​មើល​ឃើញ​ទម្រង់​លេង​របស់​ក្រុម​បឹង​កេត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ក្រុម​នេះ​អាច​មាន​សក្តានុពល ដើម្បី​ប្រ​កួត​ប្រជែង​ដណ្តើម​ពាន TOYOTA Mekong Club Championship នៅ​ឆ្នាំ​នេះ»។
1
លោក Masaaki Kawabata ​ក៏​បាន​កើត​សរសើរ​ដល់​ភាព​រីក​ចម្រើន​នៃ​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​ផង​ដែរ។ លោក​បាន​បញ្ជាក់​ថា៖​«សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ នៅ​ឆ្នាំ​នេះ​ខ្ញុំ​បាន​ទៅ​មើល​ការ​ប្រកួត​បាល់ទាត់​៣​ដង​នៅ​កម្ពុជា ហើយ​ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា​នា»៕ាំ​នេះ​នុង​ការ​ប្រកាស​ការ​ចូល​រួម​របស់​ក្រុម​បឹង​កេត គឺជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា ​ដែរ។
2
្វាន់​ដូ​​លោក។ ជំនាញ និង​គុណភាព​នៃ​​ក្លិប​នីមួយៗ​ និង​កីឡាករ​ត្រូវ​បាន​កើន​ឡើង​គួរ​ឲ្យកត់​សម្គាល់ ហើយ​ចំនួន​អ្នក​គាំ​ទ្រ​ដ៏​ច្រើន​លើស​លុប បាន​បង្កើតនូវ​បិរយាកាស​ដ៏អស្ចារ្យ​សម្រាប់​ការ​ប្រកួត​នីមួយៗ»។
3
ជាមួយ​គ្នា​នោះ​ដែរ លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បឹង​កេតអង្គរ បាន​​ថ្លែង​​ថា៖​​«​គ្រប់​គ្នា ​បានប្រឹង​ប្រែងយ៉ាង​ខ្លាំង ដើម្បី​​ទទួល​បាន​ឱកាស​ចូល​រួម​ការ​ប្រកួត​ TOYOTA Mekong Club Championship 2015 ​តំណាង​ឲ្យ​កម្ពុជា​លើក​​នេះ ហេតុ​នេះ​យើង​នឹងព្យាយាម​​ឲ្យ​អស់​សមត្ថ​ភាព ដើម្បី​មុខ​មាត់ប្រទេស​​​កម្ពុជា។ យើង​ធ្វើ​ការ​ងារ​ជា​​ក្រុម​បាន​ល្អ យើង​​​មាន​កីឡាករ​កម្ពុជា​ល្អៗ ដែល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ និង​​កីឡាករ​បរទេស​ដែល​ធ្លាប់​លេង​នៅក្នុង​​លីក​ថៃ ពិសេស​យើង​​មាន​គ្រូ​បង្គោលដែល​​មាន​កម្រិត​ខ្ពស់​ទៀត ហេតុ​នេះ​យើង​មាន​សង្ឃឹម​ច្រើន ក្នុង​ការ​យក​ឈ្នះ​ក្រុម​លីក​កំពូល​របស់​ឡាវ និង​មីយ៉ាន់​ម៉ា​»។
4
គួរ​បញ្ជាក់​ថា ការ​ប្រកួត​ពាន TOYOTA Mekong Club Championship 2015 ​ក្រុម​បឹងកេត​របស់​កម្ពុជា ព្រម​ទាំង​​ក្រុម​លីក​កំពូល​របស់​ឡាវ​ Lao Toyota FC ​និង​ក្រុម​លីក​កំពូល​របស់​​មីយ៉ាន់ម៉ា Yangon United ​​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជម្រុះ ដោយ​ក្នុង​នោះ​បឹង​កេត ត្រូវ​ចេញ​ទៅ​ជួប​​ក្រុម Lao Toyota FC នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ហើយ​ Lao Toyota FC ត្រូវ​ទៅ​ជួប​ក្រុម Yangon United នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ខណៈ​ក្រុម Yangon United ត្រូវ​​ធ្វើ​ដំណើរ​មក​​ជួបក្រុម​ម្ចាស់​ផ្ទះ ​បឹងកេត នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា។
5
​ក្រុម​​ដែល​ទទួល​បាន​លេខ​១ ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ទី​១​នេះ នឹង​​ត្រូវ​ឡើង​ទៅ​ជួប​ក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៤ Becamex Binh Duong FC របស់​វៀតណាម ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃ​ទី​៦ ខែធ្នូ ហើយ​ក្រុម​ឈ្នះ ​ត្រូវ​ឡើង​​ទៅ​ជួប​ក្រុមម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Toyota League Cup 2015 ​របស់​ថៃ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​អាច​ជា​ក្រុម​ Sisaket ឬ Buriram United នៅ​ថ្ងៃ​ទី​២២ ខែធ្នូ។
6
យ៉ាង​ណា​ក៏​ដោយ​​​ក្រុម​ចូល​រួម​ទាំង​៥ ទទួល​បាន​ប្រាក់​រង្វាន់​ដូច​គ្នា ព្រោះ​​តាម​ការ​ប្រកាស​ក្នុង​សន្និសីទ​កាសែត កាល​ពី​ម្សិល​មិញ​នោះ ​ក្រុម​ម្ចាស់​ជើង​ឯក ​នឹង​ទទួល​បានប្រាក់​​៧៥០០០​ដុល្លារ ក្រុម​លេខ​២​បាន​៥ម៉ឺន​ដុល្លារ លេខ​៣​បាន​៣ម៉ឺន​ដុល្លារ លេខ​៤​បាន​១ម៉ឺន​ដុល្លារ និង​ក្រុម​លេខ​៥​ចុង​ក្រោយ​គេ​បាន​៥ពាន់​ដុល្លារ៕​