មហា​យក្ស​ចិន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជំរុញ​ការ​វិនិយោគ

ប្រទេស​ចិន ៖ អ្នកវិភាគ​បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​មហា​យក្ស​ចិន​ចំនួន​៦​លើក ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​អត្រា​ប្រាក់​បញ្ញើ​មាន​កម្រិត​ទាប​ជាង​អតិផរណា ។ និន្នាការ​នេះ​អាច​ជា​លទ្ធផល​ក្នុង​លំហូរ​ចេញ​នៃ​ការ​បញ្ចូល​នូវ​ស​ន្ទ​និ​យ​ភាព​នៃ​ប្រាក់​បញ្ញើ​របស់​បណ្តា​ធនាគារ ដោយ​អាច​ជួយ​ស្អំ​ដល់ក​ម្តៅ​សេដ្ឋកិច្ច​ដែល​មិនសូវ​ស្ទុះ​ឡើង ។

ធនាគារ​ប្រជាជន​ចិន និង​ធនាគារកណ្តាល​ចិន បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​នឹង​បន្ទាប​នូវ​អត្រា​ការ​ប្រាក់​គោល​នៃ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ​សម្រាប់​ឆ្នាំ​នេះ ឲ្យ​មាន​កម្រិត​ទាប​ជាង​មុន​ក្នុង​ពិន្ទុ​មូលដ្ឋាន​២៥ ស្មើនឹង​៤,៣៥% ហើយ​អត្រា​ការ​ប្រាក់​បញ្ញើ​គោល​វិញ​មាន​១,៥% ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​សៅរ៍ តទៅ ។

ជាមួយ​គ្នា​នឹង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ជា​តម្រូវការ​សម្រាប់​បម្រុង​ទុក​របស់​ធនាគារ​នោះ បរិមាណ​ប្រាក់​ក្នុង​ធនាគារ គឺ​តម្រូវ​ឲ្យ​កាន់កាប់​ជា​លក្ខណៈ​បម្រុង ឬ​ត្រៀម​ទុក ក៏​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​កម្រិត​ពិន្ទុ​មូលដ្ឋាន​៥០​សម្រាប់​គ្រប់​ធនាគារ​ទាំងអស់​ដែរ ។

ការ​ប្រាក់​ជា​តម្រូវការ​ត្រៀម​ទុក​ក្នុង​ធនាគារ​មួយ​ចំនួន ក៏​ត្រូវ​បាន​បន្ទាប​ថ្លៃ​ជាង​មុន​ដែរ​ក្នុង​កម្រិត​ពិន្ទុ​គោល​៥០ ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បណ្តា​ក្រុមហ៊ុន​តូច​ៗ និង​នៅ​តាម​តំបន់​ជនបទ ។

ចំណែក​ធនាគារ​ប្រជាជន​ចិន​បាន​បន្ថយ​អត្រា​ការ​ប្រាក់​គួរ​ឲ្យ​កត់សម្គាល់​លើក​ទី​៦ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ មក ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ អត្រា​ការ​ប្រាក់​បញ្ញើ​មាន​ចំនួន​១,៥% មាន​កម្រិត​ទាប​ជាង​អតិផរណា​របស់​ចិន​១,៦% ដែល​បាន​ចុះបញ្ជី​កាលពី​ខែកញ្ញា មាន​ន័យ​ថា អត្រា​ការ​ប្រាក់​បញ្ញើ​ជាក់ស្តែង​បាន​ជ្រាប​ចូល​ទៅ​ក្នុង​វិស័យ​អវិជ្ជមាន ។

យោង​តាម​ការ​គណនា​កាល ពី​ថ្ងៃ​សៅរ៍​បង្ហាញ​ថា ទំហំ​ប្រាក់​បញ្ញើ​ចំនួន​១៥.៧៥០​ដុល្លារ​នឹង​រួញ​ខ្លី​ក្នុង​រង្វង់​ទឹកប្រាក់​១០០​យន់​ក្នុង​មួយ​ឆ្នាំ ។

អ្នកវិភាគ​របស់ Bank of Communication លោក Liu Xuezhi បាន​ប្រាប់​សារព័ត៌មាន​ចិន​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ៖ «​ភាព​ចុះ​ខ្សោយ​នៃ​អត្រា​ការ​ប្រាក់​បញ្ញើ​នេះ អាច​ជា​លទ្ធផល​នៃ​លំហូរ​ចេញ​នៃ​ប្រាក់​បញ្ញើ​របស់​ធនាគារ​នានា ព្រមទាំង​ជំរុញ​ដល់​ស្មារតី​របស់​ពលរដ្ឋ​ក្នុង​ការ​វិនិយោគ​ផង​ដែរ ។ ជា​ការ​កត់សម្គាល់ ការ​វិនិយោគ​ក្នុង​ផ្សារ​ហ៊ុន​អាច​កើនឡើង​ក្នុង​ពេល​អត្រា​ការ​ប្រាក់​ចុះថោក​» ។

ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន​៦​លើក
-​នៅ​អំឡុង​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​លើ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ​ក្នុង​កម្រិត​ពិន្ទុ​មូលដ្ឋាន​៤០ គឺ​មាន​កម្រិត​៥,៦% ចំណែក​ការ​ប្រាក់​បញ្ញើ​បាន​កាត់​បន្ថយ​ក្នុង​កម្រិត​ពិន្ទុ​មូលដ្ឋាន​២៥ ឬ​ស្មើនឹង​២,៧៥% ។

-​ថ្ងៃ​ទី​១ មីនា ២០១៥ ការ​ប្រាក់​កម្ចី​កាត់​បន្ថយ​៥,៣៥% ការ​ប្រាក់​លើ​ប្រាក់​បញ្ញើ​២,៥% ។
-​ថ្ងៃ​ទី​១១ ឧសភា ២០១៥ ការ​ប្រាក់​កម្ចី​កាត់​បន្ថយ​មក​៥,១% ការ​ប្រាក់​បញ្ញើ​២,២៥% ។
-​ថ្ងៃ​ទី​២៨ មិថុនា ២០១៥ ការ​ប្រាក់​កម្ចី​កាត់​បន្ថយ​៤,៨៥% ការ​ប្រាក់​បញ្ញើ​កាត់​បន្ថយ​២% ។
-​ថ្ងៃ​ទី​២៦ សីហា ២០១៥ ការ​ប្រាក់​កម្ចី​កាត់​បន្ថយ​៤,៦% ការ​ប្រាក់​បញ្ញើ​១,៧៥% ។
-​ថ្ងៃ​ទី​២៤ តុលា ២០១៥ ការ​ប្រាក់​កម្ចី​កាត់​បន្ថយ​៤,៣៥% ការ​ប្រាក់​បញ្ញើ​១,៥% ៕