គយ បើកសិក្ខាសាលា ស្តីពីនីតិវិធីបញ្ចេញ និងពិនិត្យទំនិញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ បានបើកសិក្ខាសាលា ស្តីពីកម្រងអត្ថបទនីតិវិធីបញ្ចេញទំនិញពីគយ និងលទ្ធផលការសិក្សាប្រព័ន្ធតាមដានទំនិញ។

សិក្ខាដែលបានធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
ទី១. ចែកផ្សាយនូវសៀវភៅកម្រងអត្ថបទ ស្តីពីនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ដែលទើបនឹងបោះពុម្ពរួច។
ទី២. ពិភាក្សាលទ្ធផលនៃការសិក្សាលើលទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធផ្កាយរណបតាមដានទំនិញ ដែលដឹក ជញ្ជូនតាមរបបគយឆ្លងកាត់
ទី៣. សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រថ្មី របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ព្រមទាំងមាន ការចូលរួមពីសំណាក់តំណាងក្រសួងនានានៃរាជរដ្ឋាភិបាល អាជ្ញាធរកំពង់ផែ ធុរជននាំចេញ នាំចូល វិស័យឯកជនពាក់ព័ន្ធ មន្ត្រីគយ និងរដ្ឋាករ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផងដែរ។

លោក គុណ ញឹម បានគូសបញ្ជាក់អំពីផលប្រយោជន៍ នៃសៀវភៅកម្រងអត្ថបទ ស្តីពីនីតិវិធីបំពេញបែបបទ បញ្ចេញទំនិញពីគយថា ជាមធ្យោបាយមួយ ដ៏សំខាន់ក្នុងចំណោមយន្តការនានា ដើម្បីផ្សព្វផ្សាយបង្កើនការយល់ ដឹងរបស់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន អំពីបទប្បញ្ញត្តិនិងនីតិវិធីជាធរមាននានា ពាក់ព័ន្ធនឹងការបំពេញ បែបបទបញ្ចេញទំនិញពីគយ។

ដោយឡែក លទ្ធផលនៃការសិក្សាប្រព័ន្ធតាមដានទំនិញ (Cargo Tracking System) គឺជាមូលដ្ឋានគ្រឹះ ដើម្បីឈានទៅអនុវត្ត មុខងារឆ្លងកាត់របស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មគយ ស្របតាមឧត្តរមានុវត្តន៍អន្តជាតិផង សំដៅលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួល ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា។

នាឱកាសនោះ លោក គុណ ញឹម ក៏បានប្រកាស ដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ដែលទើបនឹងត្រូវបានកែលម្អ ឲ្យមានលក្ខណៈទំនើប ដោយមានព័ត៌មានសំបូរបែប ស្រប តាមស្តង់ដារអន្តរជាតិ និងឆ្លើយតបចំពោះ តម្រូវការរបស់សាធារណជន ជាពិសេសគឺវិស័យឯកជន។

បន្ទាប់មក តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីសៀវភៅ កម្រងអត្ថបទ ពាក់ព័ន្ធនឹងមាតិកា ខ្លឹមសារអត្ថបទ អត្ថប្រយោជន៍ និងរបៀបស្វែងរកព័ត៌មានក្នុងអត្ថបទនោះ, លទ្ធផលនៃការសិក្សាក្នុង ដំណាក់កាលដំបូង នៃការសិក្សាលើប្រព័ន្ធតាមដានទំនិញ (Cargo Tracking System) និងលទ្ធភាព នៃការអនុវត្តប្រព័ន្ធនេះនៅកម្ពជា, ព្រមទាំងស្ថានភាព នៃការអនុវត្តនីតិវិធីឆ្លងកាត់គយអាស៊ាននៅកម្ពុជា និងដំណើរការអភិវឌ្ឍមុខងារ ឆ្លងកាត់របស់ប្រព័ន្ធអាស៊ីគូដា៕

គយ បើកសិក្ខាសាលា ស្តីពីនីតិវិធីបញ្ចេញ និងពិនិត្យទំនិញ

គយ បើកសិក្ខាសាលា ស្តីពីនីតិវិធីបញ្ចេញ និងពិនិត្យទំនិញ

គយ បើកសិក្ខាសាលា ស្តីពីនីតិវិធីបញ្ចេញ និងពិនិត្យទំនិញ

គយ បើកសិក្ខាសាលា ស្តីពីនីតិវិធីបញ្ចេញ និងពិនិត្យទំនិញ

គយ បើកសិក្ខាសាលា ស្តីពីនីតិវិធីបញ្ចេញ និងពិនិត្យទំនិញ