គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន របស់​លោក យ៉េង វីរៈ ចេញ​ថ្កោល​ទោស​អំពើ​ហិង្សា លើ​អ្នក​តំណាង​រាស្រ្ត

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) របស់លោក យ៉េង វីរៈ ដែលទើបចាប់កំណើតនៅក្នុងឆ្នាំ២០១៥ បានបង្ហាញការសោកស្តាយ និង ថ្កោលទោស ចំពោះអំពើហិង្សាទៅលើ អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ម្សិលមិញនេះ។

ថ្លែងនៅលើទំព័រ Facebook របស់ខ្លួន គ.ប.ម បានថ្លែងថា « គ.ប.ម មានការសោកស្តាយ និងថ្កោលទោសចំពោះអំពើហិង្សា ដែលកើតឡើងថ្មីៗមកលើអ្នកតំណាងរាស្រ្ត និងមានការព្រួយបារម្មណ៍លើពាក្យសំដីវាយប្រហារ ម៉ាក់ងាយ និងគម្រាមគ្នា រវាងអ្នកដឹកនាំរបស់គណបក្សប្រជាជន និងសង្រ្គោះជាតិ ដែលអាចនឹងបង្កឲ្យមានអំពើហិង្សាច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា»។

គ.ប.ប បានបន្តថា ដំណោះស្រាយបែបឈាមសងដោយឈាម ជាមួយគំនុំ ការស្អប់ខ្ពើម និងសងសឹក នឹងធ្វើឲ្យជាតិខ្មែរបែកបាក់ និងអន់ថយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ម្សិលមិញ អ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានក្រុមបាតុករ ដែលលើកគ្នាទៅតវ៉ាទាមទារទម្លាក់លោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា វាយដំបណ្តាលឲ្យរងរបួសយ៉ាងដំណំ។ នៅព្រឹកថ្ងៃទី២៧ ខែតុលា អ្នកតំណាង រាស្រ្តទាំងពីររូប ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅប្រទេសថៃ បន្ទាប់ពីមានការអះអាងថា ពួកលោកមានរងរបួសរហូតដល់បាក់ឆ្អឹង៕

គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន របស់​លោក យ៉េង វីរៈ ចេញ​ថ្កោល​ទោស​អំពើ​ហិង្សា លើ​អ្នក​តំណាង​រាស្រ្ត

គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន របស់​លោក យ៉េង វីរៈ ចេញ​ថ្កោល​ទោស​អំពើ​ហិង្សា លើ​អ្នក​តំណាង​រាស្រ្ត