ហ្វីហ្វី បដិសេធដំណឹងថា មានអ្នកឧបត្ថម្ភ ពីក្រៅប្រទេស

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY ចុះផ្សាយនូវអត្ថបទមួយ ដោយបានដាក់ ចំណងជើងថា «ហ្វីហ្វី ល្បីមានអ្នកជំនួញ ឧបត្ថម្ភពីក្រៅប្រទេស» ចេញផ្សាយកាលពីពេលថ្មីៗនេះ រួចមក ស្រាប់តែសាមីខ្លួនផ្ទាល់ កញ្ញា ហ្វីហ្វី បានចេញមុខប្រតិកម្មឆ្លើយតប ដោយបានធ្វើការបដិសេធ និងច្រានចោលចំពោះការចោទ ប្រកាន់ខាងលើថា ដំណឹងនេះមិនមែន ជាការពិតនោះទេ។

តារាសម្តែងសាច់សខ្ចី មុខស្រដៀងកូនកាត់ចិន កញ្ញា ហ្វីហ្វី បានសរសេរបញ្ចេញប្រតិកម្ម នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ដោយអារម្មណ៍មិនសប្បាយចិត្តថា «ការចុះផ្សាយបែបនេះ ធ្វើឲ្យនាងមានអារម្មណ៍ ខ្មាសគេ ខ្លាំងណាស់។ មិនពិតទេ ហេតុអ្វីចុះផ្សាយខ្ញុំចឹង ដឹងអត់ថា ខ្ញុំខ្មាសគេណាស់ ព្រោះវាមិនមែនជាការពិត..»។

បន្ថែមពីលើនេះ តារាសម្តែងនិយមតុបតែងខ្លួន សិចស៊ីកញ្ញាហ្វីហ្វី បានប្រាប់គេហទំព័រ LookingTODAY តាម ទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ថា ចំពោះព័ត៌មានដែលគេសង្ស័យ ថានាងមានទំនាក់ទំនង ជាមួយបុរស អ្នកជំនួញ ក្រៅប្រទេសនោះ ពុំមែនជាការពិត ដូចការលើកឡើងទេ។ ចំណែកឯដំណឹងឧបត្ថម្ភជីវភាពហ៊ឺហារ រស់នៅ ប្រចាំថ្ងៃនោះ វាក៏មែនជារឿងពិតដែរ។

តារាស្រី ហ្វីហ្វី បានបន្ថែមថា នាងពិតជាខ្មាសគេខ្លាំងណាស់ នៅពេលមានព័ត៌មាន លេចឮបែបនេះ ដោយហេតុថា រាល់ថ្ងៃខ្លួនគ្មាន បុរសណាម្នាក់មកចិញ្ចឹមទេ។ ម្យ៉ាងទៀត ភាពហ៊ឺហារ មានបានទាំងប៉ុន្មាន គឺបានមកពីការខិតខំ ប្រឹងសន្សំ ដោយខ្លួនឯងតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតប ពីសំណាក់កញ្ញា ហ្វីហ្វី ខាងលើនេះ បានធ្វើឡើងក្រោយពីមានព័ត៌មានថា មួយ រយៈពេល ចុងក្រោយនេះ នាងដូចជាមានយឺអ៊ុនខ្ពស់ខ្លាំង ក្នុងនោះបើក្រឡេកមើល ពីជីវភាពរស់នៅផ្ទាល់ខ្លួន ខាងក្រៅ ឯណោះវិញ ស្រីស្រស់រូបនេះ ក៏កំពុងតែមានសេចក្តីសុខ ជាមួយនឹងភាពហ៊ឺហារ នៃការលេងខ្លួនសម្ភារៈនិយមផងដែរ។

ស្ថិតក្នុងស្ថានភាពបែបនេះ មានការសង្ស័យថា តារាសម្តែងមុខស្រស់ ហ្វីហ្វី អាចនឹងទទួលបានការឧបត្ថម្ភ ពីអ្នកនៅពី ក្រោយខ្នងរាល់ភាពហ៊ឺហារ ទាំងនេះ ។ ដោយហេតុថា ថ្មីកន្លងមកធ្លាប់មានដំណឹងថា អ្នកជំនួញឆ្លងទ្វីបក្រៅស្រុក ពេញចិត្តចង់យកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់គ្រប់យ៉ាង ឲ្យនាងព្រមទាំងធានាចង់រៀបការ ជាមួយដើម្បីយកចេញ ទៅក្រៅស្រុកទៀតផង។ ប៉ុន្តែយ៉ាងណាមិញ ដំណឹងខាងលើ ត្រូវបាននាងចេញមុខឆ្លើយបដិសេធថា ពុំមែនជាការពិត ដូចការលើកឡើង នេះឡើយ៕