អ្នកជំនាញផ្នែក ព័ត៌មានវិទ្យា មកវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ស្វែងយល់ពី ចំណេះដឹងថ្មី ស្ដីពី Simplicity out of Complexity

ភ្នំពេញ៖ ជាការពិតណាស់ ប្រព័ន្ធព័ត៌មានវិទ្យា ជាតម្រូវការចាំបាច់ សម្រាប់អាជីវកម្មជាច្រើន នាពេលបច្ចុប្បន្ននេះ ដូចជាការបង្កើន ទំនាក់ទំនង ជាមួយនឹងដៃគូ សហប្រតិបត្តិការ សម្រួលក្នុងការរក្សា និងដោះដូរទិន្នន័យ ជាដើម។

ក្រុមហ៊ុន Campura Triangulum Corporation បានធ្វើសិក្ខាសាលាមួយដែលដែលស្តីអំពី «Simplicity out of Complexity» ក្នុងគោលបំណងធ្វើឡើងដើម្បីបង្ហាញ អំពីបច្ចេកវិទ្យាថ្មីៗរបស់ផលិតផល SendQuick ។

សិក្ខាសាលានេះបាន ប្រព្រឹត្ដិទៅនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ InterContinental Phnom Penh ដោយបានអញ្ជើញ ពីសំណាក់់អតិថិជនមកពីស្ថាបន័ ធនាគារ និងមីក្រូហិរញ្ញវត្ថុនានា។

លោកស្រី Sreytouch Sim ដែលជានាយកគ្រប់គ្រង់ផ្នែកលក់ របស់ក្រុមហ៊ុន Campura បានមានប្រសាសន៍ ដំបូងជាការបើកកម្មវិធី និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន TalariaX Pte Ltd ដែលបានសហការ បង្កើតសិក្ខា សាលានេះ នឹងជាពិសេសអរគុណ ទៅដល់សំណាក់អតិថិជនទាំងអស់ ដែលបានចូលរួមនាពេលព្រឹកនេះ។

លោកស្រី បញ្ជាក់បន្ថែមថា SendQuick គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេ ព្រមទាំងបាន ផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជន យ៉ាងឆាប់រហ័សនៃប្រព័ន្ធទំនាក់ទំនង។

ដោយឡែកលោក Darius Lim ដែលជាប្រធានផ្នែក Regional Manager របស់ក្រុមហ៊ុន TalariaX Pte Ltd
បានធ្វើ បទបង្ហាញយ៉ាងក្បោះក្បាយ អំពីអត្ថប្រយោជន៍របស់ផលិតផល SendQuick ដែលជាបច្ចេកវិទ្យា សំរាប់ពង្រីក ប្រពន្ធ័ទំនាក់ទំនង យ៉ាងឆាប់រហ័សពីបណ្តាញមួយ ទៅបណ្តាញមួយទៀតតាមរយះ SMS to email or email to SMS ប្រកបដោយគុណភាព សុវត្តិភាព ព្រមទាំងជួយ កាត់បន្ថយនៅការចំនាយពេលវេលា តិច និងបាន ផលច្រើនសំរាប់ វិនិយោគិនទាំងអស់ ហើយនឹងមានប្រៀបលើដៃគូ របស់ខ្លួនព្រមទាំងទទួលបាននូវឱកាស នៃការធ្វើវិនិយោគ ដោយសារតែការ ផ្តល់ នូវសេវាកម្មយ៉ាងឆាប់រហ័ស ជាមួយគុណភាពខ្ពស់របស់ SendQuick។

គួរបញ្ជាក់ផងដែរថា Campura គឺជាក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងស្រុកតាំងពី ឆ្នាំ២០០៧ ដែលមានបទពិសោធន៍ យ៉ាងទូលំទូលាយនៅក្នុងចំណែកទីផ្សារនិងកេរ្តិ៍ឈ្មោះសប់សាយគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ Campura បាន សហការ ជាមួយក្រុមហ៊ុនឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាជាច្រើន នៅលើពិភពលោក ដើម្បីផ្តល់នូវ ដំណោះស្រាយ និង សេវាកម្មផ្នែកព័ត៌មានវិទ្យាទៅកាន់ក្រុមហ៊ុន ទូរគមនាគន៍ក្រុមហ៊ុន ផ្តល់សេវាកម្មអ៊ីធឺណេត ស្ថាប័នហរិញ្ញវត្ថុ ធនាគារ រោងចក្រ និងក្រុមហ៊ុនធំៗជាច្រើន៕