បម្រាមដ៏ចម្លែក! ភោជនីយដ្ឋាន មួយប្រកាសមិនទទួល លុយអតិថិជនដែលដក ចេញពីអាវទ្រនាប់ឬខោក្នុង

ស៊ីដនី៖ ភោជនីយដ្ឋានមួយនៅក្នុងប្រទេសអូស្ត្រាលីបានប្រកាសថា នឹងមិនទទួលប្រាក់ពីអតិថិជនដែលយកប្រាក់ទៅ ដាក់ក្នុងអាវទ្រនាប់ ឬខោក្នុងឡើយ ព្រោះវាមានក្លិនមិនល្អ និងសើមទៀតផង ។

ហាងកាហ្វេ Fascine Coffee Lounge ស្ថិតនៅតំបន់ Carnarvon បានដាក់ស្លាកសញ្ញាមួយនៅលើបង្អួចបញ្ជាក់ឲ្យ អតិថិជនរបស់ខ្លួនបានដឹងថា ពួកគេមិនទទួលយកប្រាក់នៅកន្លែងសុវត្ថិភាពបែបនេះទេ ដោយលោក Robin Weeks ម្ចាស់ហាងនេះបាននិយាយថា កូនប្រុសគាត់កំពុងបម្រើអតិថិជនម្នាក់ ហើយក៏ឃើញគេទាញប្រាក់ចេញមកពីខោ ទ្រនាប់ហុចឲ្យដែលខ្លួនគិតថា វាជាទង្វើមិនសមរម្យឡើយ ។

ទន្ទឹមនោះដែរ កូនប្រុសគាត់ក៏បដិសេធមិនទទួលលុយនោះទេ ព្រោះវា ស្ថិតនៅកន្លែងដែលមានក្លិនអាក្រក់ដែល មនុស្សមិនគួររក្សាលុយទុកនៅទីនោះឡើយ ទីបំផុតទើបគាត់សម្រេចចិត្តដាក់ស្លាកសញ្ញាប្រកាសឲ្យអតិថិជនប្រុសស្រី បានដឹងបម្រាមដ៏កម្រមួយនេះ ចៀសវាងអតិថិជនដកប្រាក់ហុចឲ្យតាមអាវទ្រនាប់ ឬក៏ខោក្នុងទៀត ៕

បម្រាមដ៏ចម្លែក! ភោជនីយដ្ឋាន មួយប្រកាសមិនទទួល លុយអតិថិជនដែលដក ចេញពីអាវទ្រនាប់ឬខោក្នុង