សាហាវមែន! ឈ្លោះគ្នារឿង បរិភោគមីបណ្តាលឲ្យបុរស ២នាក់ជាមិត្តភ័ក្តិចាក់សម្លាប់គ្នា

នីហ្សេរីយ៉ា៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅប្រទេសនីហ្សេរីយ៉ា គឺបុរសម្នាក់ប្រែជាមានកំហឹងយ៉ាងខ្លាំង ជាមួយមិត្តភ័ក្តិរបស់ខ្លួន ព្រោះតែរឿងចំអិនមីបរិភោគជាហេតុធ្វើឲ្យគេកញ្ឆក់កែវមកវាយបំបែក រួចចាក់គ្មានប្រណីដៃ ទៅលើបុរសម្នាក់ទៀតជាមិត្តភ័ក្តិនោះតែម្តង ដោយសារតែខឹងរសជាតិមីមិនឆ្ងាញ់ ។

ជនដៃដល់មានអាយុ២៥ឆ្នាំឈ្មោះ Ojuwaseun ត្រូវបានប៉ូលិសនៅតំបន់ Akure ចាប់ខ្លួន បន្ទាប់ពីគេចាក់សម្លាប់មិត្ត ភ័ក្តិជាជនរងគ្រោះឈ្មោះ Shola Omotayo នៅថ្ងៃកើតមានជម្លោះរឿងមី ។

ប៉ូលិសបានឲ្យដឹងថា ជនដៃដល់ និងបុរសរងគ្រោះរស់នៅក្នុងផ្ទះជាមួយគ្នាហើយនៅថ្ងៃកើតហេតុ Omotayo បានចំអិនមីរួចឲ្យ Ojo បរិភោគខ្លះ ស្រាប់តែគេភ្លក់បានបន្តិចក៏ស្រែកថាមីមានរសជាតិអាក្រក់ម្ល៉េះ ហើយអ្នកទាំងពីរក៏ ឈ្លោះប្រកែកគ្នាតែម្តងរហូតដល់ Ojo វាយបំបែកកែវរួចក៏ចាក់ Omotayo ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ទីបំផុតបុរសរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានបន្តិច ៕

សាហាវមែន! ឈ្លោះគ្នារឿង បរិភោគមីបណ្តាលឲ្យបុរស ២នាក់ជាមិត្តភ័ក្តិចាក់សម្លាប់គ្នា

រូបភាពតំណាង