មិនគួរឲ្យជឿ! នារីម្នាក់យក លិខិតបញ្ជាក់ពីភាពក្រមុំ បរិសុទ្ធជូនឪពុកមើលក្នុង ថ្ងៃរៀបការ

បរទេស៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន នារីម្នាក់រស់នៅក្នុងរដ្ឋ Maryland សហរដ្ឋអាម៉េរិក បានបង្ហាញលិខិតបញ្ជាក់ មួយទៅដល់ឪពុករបស់ខ្លួនថា នាងនៅតែក្រមុំបរិសុទ្ធ ។

នាង Brelyn Bowman បានយកលិខិតបញ្ជាក់ ពីភាពនៅព្រហ្មចារីយ៍ ឲ្យឪពុកនាងគឺលោក Michael បានឃើញនៅ ថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីជាភស្តុតាងបញ្ជាក់ថា ខ្លួនពិតជានៅក្រមុំបរិសុទ្ធមែន ។

នាង Bowman បានរៀបការជាមួយមិត្តប្រុសនាងឈ្មោះ Timothy ដែលពិធីនេះមានភ្ញៀវចូលរួមប្រមាណ ៣៥០០នាក់ ហើយនៅថ្ងៃដ៏វិសេសនេះដែរ Bowman បានបង្ហាញលិខិតបញ្ជាក់ពីភាពក្រមុំបរិសុទ្ធ ដោយក្នុងអត្ថន័យលិខិតសរសេរ ថា ខ្ញុំ Brelyn Bowman បានសច្ចាដល់ ព្រះទាំងកាយវិញ្ញាណ និងបង្ហាញឪពុកតាមរយៈការបញ្ជាក់ ពីព្រហ្មចារីយ៍ របស់ខ្លួនថា ពិតជានៅបរិសុទ្ធមែននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥នេះ ៕

មិនគួរឲ្យជឿ! នារីម្នាក់យក លិខិតបញ្ជាក់ពីភាពក្រមុំ បរិសុទ្ធជូនឪពុកមើលក្នុង ថ្ងៃរៀបការ