ដួង ម៉ានិច បង្កើតហ្គេមប្លែក អ្នក​ចូល​លេង​ត្រូវ​ញុំា​ម្ទេស​ឲ្យ​អស់៣ផ្លែ បើ​ញ៉ាំ​មិន​អស់ ពិន័យ​១០​ដុល្លារ (Video Inside)

ភ្នំពេញ៖ តារាសម្តែង ធ្លាប់មានភាពលេចធ្លោ ដោយសារតែការបញ្ចេញសាច់ដើមទ្រូងសិចស៊ី កញ្ញា ដួង ម៉ានិច ដែលមានឈ្មោះដើមថា ដួង ស្រីពេជ្រ នៅពេលថ្មីៗនេះបាន បង្ហាញឃ្លីបវីដេអូមួយ ដោយនាងបានបង្កើតល្បែងហ្គេមប្រភេទថ្មីមួយ ដោយលក្ខខណ្ឌ គឺតម្រូវឲ្យអ្នកចូលរួម លេងញុំាម្ទេសឲ្យអស់៣គ្រាប់(ផ្លែ) ហើយបើញ៉ាំមិនអស់៣គ្រាប់តាមលក្ខខណ្ឌនោះទេ អ្នកចូលលេងត្រូវបង់វិភាគទានប្រាក់ចំនួន ១០ ដុល្លារ ហើយប្រាក់១០ដុល្លារនេះ នាងនឹងចាត់ចែងជួយដល់ចាស់ជរា និងក្មេងៗនៅតាមដងផ្លូវ ។

តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណ ២៖៣៦នាទី របស់តារាសម្តែងស្រីវ័យក្មេង កញ្ញា ដួង ម៉ានិច បានរៀបរាប់នៅក្នុងវីដេអូឲ្យដឹងថា នាងបានចាប់ផ្តើមលេងហ្គេមមួយ ដោយតម្រូវឲ្យអ្នកចូលរួមលេងញុំាម្ទេស៣គ្រាប់ ហើយសម្រាប់អ្នកដែលលេងមិនហ៊ានញុំា គឺត្រូវចូលរួមបរិច្ចាគលុយផ្ទាល់ខ្លួន១០ដុល្លារ។ សម្រាប់លុយដែលរកបាន ពីការលេងហ្គេមនេះ គឺនាងនឹងយកទៅជួយដល់កុមារកំព្រា និងចាស់ជរា។

នៅក្នុងឃ្លីបវីដេអូនោះ បន្ទាប់ពីតារាស្រីរូបនេះ បានញុំាម្ទេសរួចនាង បានហៅឈ្មោះ អ្នកចូលរួមលេងហ្គេមនេះបន្តទៀត ចំនួន៥នាក់ ដោយក្នុងនោះមានវត្តមាន តារាល្បីៗ លោក ករុណា ពេជ្រ, លោក សុគន្ធ ថេរ៉ាយុ, អ្នកនាង ឆ័យ លីដាឡែន Heng Nat Borey និង Virak Luthor ថែមទៀតផង។ ក្នុងនោះប្រសិនបើអ្នក ដែលមានឈ្មោះចូលរួមលេង បន្ទាប់ពីបានឃើញ Vedio នេះ មានរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ បើមិនញ៉ាំម្ទេស៣គ្រាប់ទេ ត្រូវពិន័យ១០$ ហើយបើមានមិត្តក្នុងហ្វេសប៊ុកណា ចង់ចូលរួមជាមូលនិធិជួយ ដល់ជនក្រីក្រ អាចទំនាក់ទំនងមកនាងផ្ទាល់បានតាម comments ឬ chat មកកាន់ account Fb របស់ ដួង ម៉ានិច ក៏បាន ។

ចង់ដឹងថា របៀបនៅក្នុងការលេងហ្គេមនោះ មានលក្ខណៈយ៉ាងណា ហើយតារាស្រីរូបនេះ អាចញុំាម្ទេស៣គ្រាប់ តាមលក្ខខណ្ឌហ្គេមនោះ បានដែរឬយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

 

អ្នកដែលមានឈ្មោះចូលរួមលេង បន្ទាប់ពីបានឃើញ Vedio នេះមានរយះតែ 24ម៉ោងទេ Sokun Therayu Heng Nat Borey. Karona Phich Dalen Dalen Virak Luthor. បេីមិនញាំម្ទេស3គ្រាប់ទេត្រូវពិន័យ 10$ ហើយបើមានមិត្តក្នុង fb ចង់ចូលរួមជាមូលិធិជួយដល់ជនក្រីក្រអាចទំនាក់ទំនងមកខ្ញុំបានតាម comments រឺ chat មកកាន់ account Fb របស់នាងខ្ញុំបាន

Posted by ដួង ម៉ានិច on Sunday, October 25, 2015

ដួង ម៉ានិច បង្កើតហ្គេមប្លែក អ្នក​ចូល​លេង​ត្រូវ​ញុំា​ម្ទេស​ឲ្យ​អស់៣ផ្លែ បើ​ញ៉ាំ​មិន​អស់ ពិន័យ​១០​ដុល្លារ (Video Inside)