វិធី​សាស្រ្ត​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់​ត្រូវ​ការ​កម្មវិធី​អ្វី​ទាំងអស់!

ជាធម្មតា ដើម្បីទាញយកវីដេអូ ពីវេបសាយ YouTube នោះ គឺយើងត្រូវ តែតម្លើង កម្មវិធីមួយ នៅលើកុំព្យូទ័រ របស់យើងសិន ដោយវាមាន ឈ្មោះថា “Internet Download Manager ឬ IDM”។ ហើយកម្មវិធីនេះដែរ មានមុខងារ ពិសេស ជាច្រើន ដែលអាច អោយយើង អាចធ្វើការ ទាញយកវីដេអូ ពីវេបសាយ ផ្សេងៗ ជាច្រើនទៀត បានផងដែរ មិនមែន ត្រឹមតែ YouTube ឡើយ។

យ៉ាងណាមិញ ចំពោះកម្មវិធី មួយនេះដែរ គឺវាដំណើរការ មិនសូវស្រួល ប៉ុន្មានឡើយ ដោយពេលខ្លះ វាតម្រូវអោយ យើងវាយ បញ្ចូល នូវលេខ កូដគណនី ដែលយើង បានទិញ ហើយពេល ខ្លះទៀត នៅពេល ចង់ ទាញយក វីដេអូពី YouTube គឺវាមិនបង្ហាញ ប៊ូតុងសម្រាប់ អោយយើង ធ្វើការ ទាញយកឡើយ។ ទាំងនេះហើយ ជាមូលហេតុ ចំបងមួយ ដែលនាំអោយ អ្នកប្រើប្រាស់ ភាគច្រើន ធុញទ្រាន់ និងចង់ស្វែងរក នូវវិធីសាស្រ្ត បន្ទាប់បន្សំ ពីនេះទៀត។

វិធី​សាស្រ្ត​ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់​ត្រូវ​ការ​កម្មវិធី​អ្វី​ទាំងអស់!

ដូចនេះដើម្បី ដោះស្រាយនូវ បញ្ហាទាំងនេះ យើងសូម លើកយក នូវវិធីសាស្រ្តមួយ មកបង្ហាញជូន មិត្តអ្នកអាន ទាំងអស់គ្នា ដោយវិធីនេះ មិនតម្រូវអោយ លោកអ្នក ត្រូវតម្លើង កម្មវិធីណា មួយឡើយ ហើយវាក៏ងាយស្រួល ផងដែរ។

វិធីសាស្រ្ត

  • បើកវេបសាយ YouTube រួចស្វែងរកវីដេអូ ដែលអ្នក ចង់ទស្សនា
  • ចុចលើវីដេអូនោះ ដើម្បីទស្សនា
  • បន្ទាប់មក សូមធ្វើការ Copy តំណរលីង (Link) ទុក
  • ក្រោយមកទៀត សូមបើកវេបសាយ http://en.savefrom.net/
  • នៅក្នុងប្រអប់ “Just insert link” សូមធ្វើការ Paste នៅតំណរ Link ដែលអ្នកបាន Copy ទុកនោះចូល រួចចុច Enter
  • ចុងក្រោយ សូមចុចពាក្យ Download រួចវានឹង ដំណើរការ ដោយស្វ័យ ប្រវត្តិតែម្តង។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ:

នេះគ្រាន់តែ ជាវិធីបន្ទាប់បន្សំ ប៉ុណ្ណោះ សម្រាប់មិត្ត អ្នកអាន ដែលតែងតែ មានបញ្ហា ជាមួយនឹង កម្មវិធីដោនឡូត Internet Download Manager។ យ៉ាងណាមិញ បើសិនជា លោកអ្នក មានចម្ងល់ ក៏ដូចជា បញ្ហាណាមួយ ដែលបានជួប កំឡុងពេល អនុវត្តតាម ការណែនាំ ខាងលើនោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោមនេះ បានណា!

  • ដោយ: Mai
  • 1:13 PM, 27 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ