សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​

: ​ស្មា​ត​ហ្វូ​ន​ស្រ​ឡាយ Samsung Note តែងតែមាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នក​ចង់​បានកូន កុំព្យូទ័រ​ដ៏​តូច​មកកាន់​ក្នុង​ដៃ​របស់​ពួកគេ ហេតុដូចនេះ​ហើយ​បានជា​Note 5​ខិតខំ​រក្សា​នូវ ភាព​នាំមុខ​ទាំង​ផ្នែក hardware និង software ។ Note 5 ប្រៀបបាន​នឹង​ម៉ា​សុ​ី​ន​មួយ​សម្រាប់ ធ្វើការ​កត់ត្រា​ជាមួយ​ប៊ិក​ដែលមាន​ស្រាប់ ក៏ដូចជា​កម្មវិធី​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ អាច​សរសេរ​នៅលើ​អេក្រង់​ទូរស័ព្ទ​ដោយផ្ទាល់​យ៉ាង​ងាយ​។ តោះ​! យើង​មើល​ទាំងអស់គ្នា ថា Note 5 មាន​លក្ខណៈពិសេស​បែប​ណាខ្លះ​ដែល​អាច​ទាក់ទាញ​អ្នកជំនួញ​បាន​។

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​



​អាច​សរសេរ​បន្ថែម​លើ​ឯកសារ​PDF

​ជាមួយនឹង​ការធ្វើ​ឲ្យ​ប្រសើរឡើង​ជាង​មុន​នៃ​ប៊ិក​S Pen លោកអ្នក​អាច​សរសេរ​នៅ​ឯកសារ ជា PDF បាន​កាន់តែ​សាមញ្ញ​។ ប្រសិន​ជាមាន​អ្នកណាម្នាក់​ផ្ញើ​នូវ​កិច្ចសន្យាការងារ​ជា​PDF​មក​លោក​អ្នកនោះ ឥលូវ​នេះ​លោកអ្នក​អាច​ចុះហត្ថលេខា សរសេរ​បន្ថែម save និង​ផ្ញើ​ត្រលប់​ទៅវិញ តាមរយៈ email ជាមួយ​ប៊ិក S Pen បាន​យ៉ាង​ងាយស្រួល​។ លោកអ្នក​មិនចាំបាច់ print ឯកសារ​ទាំងនេះ​ដូច​ពីមុន​នោះឡើយ​។

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​

​ចុង​ដ៏​តូច​របស់​ប៊ិក S Pen អាច​ឲ្យ​អ្នកចុះហត្ថលេខា សរសេរ​បន្ថែម​លើ​ឯកសារ PDF គ្រប់ពេលវេលា​ទោះជា​ពេលដែល​លោកអ្នក​មិនមាន​កុំព្យូទ័រ tablet និង printer នៅក្បែរ​ក៏ដោយ​។


​ងាយស្រួល​ក្នុងការ​កត់ត្រា​ផ្សេងៗ​

​ជាមួយនឹង​លក្ខណៈពិសេស​ថ្មី​របស់​ប៊ិក​S Pen លោកអ្នក​អាចមាន​ភាពងាយស្រួល​ជាង​មុន​ក្នុងការ​កត់ត្រា​គំនិត សេចក្តី​រម្លឹក ក៏ដូចជា​យោបល់​ផ្សេងៗ​បាន​យ៉ាង​លឿន​។ នៅពេលដែល​លោកអ្នក​ដក S Pen ចេញពី Note 5 នោះ អេក្រង់​របស់​ទូរស័ព្ទ​នឹង​ប្រែជា ពណ៌​ខ្មៅ​ហើយ​លោកអ្នក​អាចធ្វើ​កំណត់ត្រា​បាន​ភ្លាមៗ​ជាមួយនឹង​ប៊ិក​ដែល​ទឹក​ពណ៌​ស​។

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​

​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ លោកអ្នក​ក៏​អាច​ប្រើ​ប៊ិក S Pen ដើម្បី​ថតចម្លង គេហទំព័រ​ដែលមាន​អត្ថបទ​វែងៗ​បាន​យ៉ាង​សាមញ្ញ​តាមរយៈ​មុខងារ scroll capture​តាមតែ លោកអ្នក​ចង់បាន​។​


មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​

​ដោយសារ​តែមាន​ប្រ​សុវត្ថិភាព​របស់ Android ក៏ដូចជា Knox  លោកអ្នក​អាច​ជ្រើសរើស Note 5 សម្រាប់​ទាំង​ការងារ និង​ការកម្សាន្ត​ផ្សេងៗ ដោយ​មិនចាំបាច់​កាន់​ឧបករណ៍​ច្រើន ក្នុងពេល​តែមួយ​។

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​

​ជាមួយនឹង Knox លោកអ្នក​ប្រើប្រាស់ app សម្រាប់ធ្វើ​ការងារ និង​កម្មវិធី​ផ្សេងៗ ដោយ​សុវត្ថិភាព​បំផុត​។ នៅក្នុង​ករណី​ដែល​លោកអ្នក​បាត់បង់​ទូរស័ព្ទ អ្នកជំនាញ​អាច​ចូល ទៅ​លុប​ឯកសារ​សំខាន់​មួយចំនួន​ដែលមាន​ក្នុង​ទូរស័ព្ទ​ចោល​ពី​ចម្ងាយ​។ ឯកសារ app និង​កម្មវិធី​ផ្សេងៗ​របស់ លោកអ្នក​អាច​ត្រូវបាន​រក្សាទុក​មិន​ឲ្យ​អ្នកផ្សេង​ដ៏​ទៃ​ណា​ម្នាក់​ប្រើប្រាស់​បាន​នោះឡើយ​។ ដូច្នេះហើយ Note 5 អាច​រក្សា​សុវត្ថិភាព​ឯកសារ​របស់​លោកអ្នក​បានល្អ​បំផុត​។

​អាច​ប្រើ​ទូរស័ព្ទ​តាមរយៈ​កុំព្យូទ័រ​
​ពេលខ្លះ​លោកអ្នក​មិន​ចង់​មើល​អេក្រង់​ដែល​តូច ហើយ​ចង់​ប្រើ​កំ​ុ​ព្យូ​ទ័​រ​ដែលមាន​អេក្រង់​ធំ​នៅក្នុង​ការិយាល័យ​របស់​លោកអ្នក​។ លោកអ្នក​អាច​ភ្ជាប់ Note 5 ជាមួយ​កុំព្យូទ័រ ដោយ​ប្រើ​ង​កម្មវិធី​SideSync​ដើម្បី​ប្រើ Note 5 លើ​អេក្រង់​ធំ​ជាង​មុន​របស់​កុំព្យូទ័រ​។

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​

​លោកអ្នក​អាច​ភ្ជាប់​ទូរស័ព្ទ​ទៅកាន់ tablet កុំព្យូទ័រ ឬ កុំព្យូទ័រ​យួរដៃ​តាមរយៈ Wi-Fi ឬ USB ។ ជាទូទៅ​ការភ្ជាប់​តាមរយៈ USB មាន​ភាពងាយស្រួល​និង​មាន​ល្បឿន​លឿន​ជាង​។

​បន្ទាប់ពី​ភ្ជាប់ Note 5​ជាមួយ​កុំព្យូទ័រ​ហើយ លោកអ្នក​អាច​ប្រើ app ផ្សេងៗ ផ្ញើរ​សារ និង​ប្រើ​កម្មវិធី​របស់​ទូរស័ព្ទ​នៅលើ​កុំព្យូទ័រ​ដូច​ធម្មតា​។ បន្ថែម​ពីនេះ​ទៀត​លោកអ្នក​ក៏​អាច​ថង​ចម្លង​ឯកសារ​ពី​កុំព្យូទ័រ​ទៅ​ទូរស័ព្ទ និង​ពី​ទូរស័ព្ទ​ទៅ​កុំព្យូទ័រ​បាន​ផងដែរ​។ លោកអ្នក​ក៏ អាច​ទូរស័ព្ទ​ទៅ​អ្នក​ដ៏​ទៃ​តាម​កុំព្យូទ័រ​ជំនួស​ទូរស័ព្ទ​បាន​ដោយមាន​សម្លេង​ច្បាស់​។

​ផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​
​ប្រ​សិ​ជា​លោក​អ្នកមាន​សម្ពោធ​ផលិតផល​ថ្មី ឬក៏​រៀបចំ​កម្មវិធី​អ្វីមួយ លោកអ្នក​អាច​ប្រើ Note 5​ដើម្បី​ផ្សព្វផ្សាយ​ដល់​មហាជន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​បានដឹង​តាមរយៈ YouTube Live Broadcast ។ មុខងារ​មួយ​នេះ​អាច​ឲ្យ​លោកអ្នក​ផ្សាយ​ផ្ទា​ល់ពី​ព្រឹត្តិការណ៍​របស់លោក​អ្នក​ទៅកាន់ YouTube ដោយ​ប្រើ Note 5​។​

​វា​ត្រូវបាន​ដាក់បញ្ចូល​រួចជាស្រេច​នៅក្នុង​កម្មវិធី​ថត​របស់​ទូរស័ព្ទ (camera app)​។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​នោះ​គឺ​គ្រាន់តែ​តម្លើង Note 5 ជាមួយនឹង​ទម្រ​កា​ម៉េ​រ៉ា​ដើម្បី ការពារ​រំ​ញ័រ រៀបចំ​ថត ព្រមទាំង​ផ្សាយ​ផ្ទាល់​ចូលក្នុង YouTube ហើយ​ចែករំលែក​ជាមួយ​មិត្ត​ភ័ក្តិ​របស់លោក​អ្នកជា​ការ​ស្រេច​។ 

សាម​សុង Galaxy Note 5 មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​អ្នកជំនួញ​

​ការផ្សាយ​ផ្ទា​ល់ពី​ព្រឹត្តិការណ៍​នេះ​មាន​ប្រយោជន៍​បំផុត​សម្រាប់​អាជីវកម្ម​ខ្នាតតូច​ដែល ចង់​ចែករំលែក​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម ព្រោះ​វា​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​លោកអ្នក និង​អ​ថិ​ជន​កាន់​ជិតស្និទ្ធ​ជាង​មុន​។

​កាលពី​ខែកញ្ញា​កន្លងទៅនេះ​សាម​សុង Galaxy Note5 ត្រូវបាន​អ្នកប្រើប្រាស់ អី​ុ​ធឺ​ណែ​ត​បោះ ឆ្នោត​ឲ្យ​ជា​ទូរស័ព្ទ​ដែលមាន​ការពេញនិយម​បំផុត​ក្នុងប្រទេស​កម្ពុជា ដោយ​ប្រៀបធៀប ជាមួយ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​របស់​ក្រុមហ៊ុន​អេ​ផល​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​លក្ខណៈពិសេស​របស់ Note 5 ផ្សេងៗ​លោកអ្នក​ក៏​អាច​ស្វែងរក​តាមរយៈ http://www.techradar.com/news/phone-and-communications/mobile-phones/8-samsung-galaxy-note-5-features-that-appeal-to-business-users-1301651

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com