សង្សារ​វ័យក្មេង​១​គូរ ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅបុក​ទូរថភ្លើង របួស​ទាំង​២​នាក់​

ភ្នំពេញ: ​សង្សារ​វ័យក្មេង​១​គូរ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង​ដោយ​ខ្លួនឯងជិះ​ម៉ូតូឌុប​គ្នា​ចេញពី​សាលា តាម​ផ្លូវលំ​ស្រប​ផ្លូវ​រថភ្លើង​លឿន គេច​ពី​ម៉ូតូ​ធំ​១គ្រឿង ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ទូរថភ្លើង ដែល​កំពុង​បើកបរ លើ​ផ្លូវដែកបញ្ច្រាសទិស​គ្នា ពេញទំហឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលាឆ្នាំ​២០១៥ ស្ថិត​តាម​ផ្លូវលំ ស្រប​ផ្លូវ​រថភ្លើង ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ទាំង​២​នាក់ មានឈ្មោះ វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្សសាលាអង្គការ រងរបួស​ដៃ​ស្រាល និង​សង្សា​របស់គេ មានឈ្មោះ សុខ​ណា ភេទស្រី អាយុ​១៦​ឆ្នាំ មុខរបរ សិស្សសាលា រៀន​ជាមួយគ្នា​នៅ​សាលា អង្គការ ហូ​សាណា ស្ថិត​នៅក្បែរ​កន្លែងកើតហេតុ ទទួលរង​របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង ស្នាក់នៅសង្កាត់​បឹងកក់​២ ខណ្ឌទួលគោក  ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះម៉ូតូ​ស្កុប​ពី ១​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1N-3267 ឌុប​គ្នា ដោយសង្សារ​ប្រុស​ជា​អ្នកបើកបរ ក្នុងទិសដៅ ពី​លិចទៅ​កើត កាត់​តាម​ផ្លូវលំ​ប្របផ្លូវដែក ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច បាន​បើក​គេច​ពី​ម៉ូតូ​ធន់​ធំ​មួយគ្រឿងស្រប​ទិស​គ្នា ក៏​ជ្រុល​ចង្កូត ខ្ទាត​ទៅបុក​ទូរថភ្លើង ដែល​កំពុង​បើកបរ​លើផ្លូវដែក ទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ដួល​បោក​ផ្ទប់​ទៅនឹងដុំថ្ម តម្រៀប​តាមផ្លូវ​រថភ្លើង បង្ក​ឲ្យ នារី​ដែល​អង្គុយ​ក្រោយ​រងរបួស​ធ្ងន់​បាក់​ភ្លៅខាងឆ្វេង ហើយ​ប្រុស​ជា​សង្សារ​រងរបួស​ស្រាល​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹក​បញ្ជូនទៅ មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ។​ចំណែកឯ​ម៉ូតូ​រងកា​ខូចខាត​​បន្តិចបន្តួច ត្រូវបាន​យុវជន​រងគ្រោះ ជិះ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ហើយ​រត់​ភ្លើង​ក៏​បន្ត​ដំ​ដើរទៅ​បាត់ ៕​

សង្សារ​វ័យក្មេង​១​គូរ ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅបុក​ទូរថភ្លើង របួស​ទាំង​២​នាក់​