Nissan ប្រកាសប្រមូល រថយន្តជិត ៦០ម៉ឺនគ្រឿង ដោយសារបញ្ហាធ្លាយប្រេង

ជប៉ុន៖ ក្រុមហ៊ុន ផលិតរថយន្ត ជប៉ុន Nissan Motor Company Ltd នៅថ្ងៃនេះ បានប្រកាសប្រមូល រថយន្តជិត ៦០ម៉ឺនគ្រឿង នៅជុំវិញពិភពលោក ដោយសារតែបញ្ហា លេចធ្លាយប្រេងសាំង ។ នេះបើយោងតាមការចុះផ្សាយ របស់ CNN ចេញផ្សាយ នៅថ្ងៃទី២៧ ខែតុលា ។

ក្រុមហ៊ុន Nissan បានឲ្យដឹងថា រថយន្តដែលត្រូវប្រមូលនោះ មានម៉ូដែល Altima សម្រាប់ឆ្នាំ ២០១៣ ដល់ ២០១៦ និងម៉ូដែល Maxima ផលិតឡើង សម្រាប់ឆ្នាំ ២០១៤ និង ២០១៦ ជាប្រភេទម៉ាស៊ីន V6។

តំណាងក្រុមហ៊ុន បានឲ្យដឹងថា សម្រាប់បញ្ហាលេចធ្លាយប្រេងនេះ នៅមិនទាន់បង្កជាគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ នោះទេ ប៉ុន្តែវាត្រូវបាននិយ័តករសុវត្ថិភាព ចរាចរណ៍ផ្លូវគោក រកឃើញ និងតម្រូវឲ្យ Nissan ចាត់វិធានការ ជាបន្ទាន់៕

Nissan ប្រកាសប្រមូល រថយន្តជិត ៦០ម៉ឺនគ្រឿង ដោយសារបញ្ហាធ្លាយប្រេង