ច្រក​ទ្វារ​អន្តរ​ជាតិ​ត្រពាំង​គ្រៀលកម្ពុជា​-ឡាវ​ស្មៅ​ដុះ​ទ្រុប​បាំង​ផ្លូវ​ស្ទើរ​មើល​មិន​ឃើញ

ខេត្ត​ស្ទឹង​ត្រែង​ ៖ ច្រក​ទ្វារ​អន្តរ​ជាតិ​ត្រពាំង​គ្រៀល កម្ពុជា-​ឡាវ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ​​ជា​ច្រក​ទ្វារ​អន្តរ​ជាតិ​ដ៏សំខាន់​មួយ​​ ជា​ពិសេស​សម្រាប់ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ឆ្លងកាត់ ហើយ​បានឃើញ​នៅ​សម្រស់​ទេសភាព​ក្នុង​ខេត្តស្ទឹងត្រែង​ តែ​ពេលមក​ដល់​ច្រក​ទ្វារ​គេ​បានឃើញ​ស្មៅ​ដុះ​ទ្រុប​បិទ​បាំង​ផ្លូវ​ស្ទើ​​មើល​គ្នា​មិនឃើញ ហើយ​ភ្ញៀវ​ទេសចរ​​បរទេស​បានឃើញ​ និង​ថតរូប​ភាព​ទុកជា​អនុស្សាវរីយ៍​ទៅ​ប្រទេស​ពួក​គេ​វិញ តើ​ពេល​ណា​ទើប​ទីក្រុង​ស្ទឹង​ត្រែង​ទទួល​បាន​ទីក្រុង​ស្អាត​សម្រាប់​ជា​មុខ​មាត់​នៅ​ពិធីបុណ្យ​ទន្លេ​ខាង​មុខ៕