រាជធានី​ភ្នំពេញ ​និង​ទីក្រុង​គី​តា​គ្យុ​ស៊ូ ប្រទេស​ជប៉ុន​ជំរុញ​កិច្ចសហការតាម​អនុ​សាស​ន៍របស់​សម្តេច​តេ​ជោ

រាជធានី​ភ្នំពេញ​ ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៧​ តុលា​ ២០១៥ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​អភិ​បា​រង​ទីក្រុង​គី​តា​គ្យុ​ស្ស៊ូ ប្រទេស​ជប៉ុន​លោក Umemoto Kazuhide ដើម្បី​បន្ត​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី​រវាង​ទីក្រុង​ទាំង​២ ​ភ្នំពេញ-គី​តា​គ្យុ​ស៊ូ ជា​ពិសេស​លើ​ការ​កែ​លំអ និង​អភិវឌ្ឍ​​​អាង​ចម្រោះ​ទឹក​ដែល​ប្រើប្រាស់​រួច និង​បរិស្ថាន​ទីក្រុង​នៅ​ពេល​ដែល​ទីក្រុង​គី​តា​គ្យុ​ស៊ូ​បាន​ជួយ​ដល់​រាជធានី​ភ្នំពេញ​រួច​មក​ហើយ លើ​ការ​កែ​លំអ​​ប្រ​ព័ន្ធលូ និង​ទឹក​ស្អាត​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​តាម​រយះ​អង្គការ JICA​៕