អត្ថប្រយោជន៍​ស៊ុត​ចំពោះ​សុខភាព​

សុខភាព​៖​ស៊ុតមាន់ ឬ ស៊ុតទា គឺជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​ប្រូតេអ៊ីន​។​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា​ការទទួល​ទាន​ស៊ុត អោយបាន​ជាប្រចាំ ក៏ត្រូវ​បាន​គេ​ជឿ​ដែរ​ថា វា​អាចជួយ​បង្ការ​អ្នក​បាន​ពី​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូង ។ ខាងក្រោម​គឺ​អត្ថប្រយោជន៍​ស៊ុត ចំពោះ​សុខភាព​៖

- ស៊ុតមាន​ផ្ទុក​ទៅដោយ​វីតាមីន D ពី​ធម្មជាតិ​។​

- ស៊ុត​មួយ​គ្រាប់​ផ្ទុក​កាឡូរី​ចំនួន ៦​ក្រាម ដែលមាន​អត្ថប្រយោជន៍​ចំពោះ​រាងកាយ និង គ្រប់​អាមីណូអាស៊ីត​សំខាន់ៗ​ទាំងអស់​។​

- ផ្នែក​ក្រហម​នៃ​ស៊ុតមាន់ ឬ ស៊ុតទា គឺមាន​ផ្ទុក​នូវ​សារធាតុ choline ចំនួន ៣​ក្រាម ដែលមាន​អត្ថប្រយោជន៍​ចំពោះ​ខួរក្បាល​, ប្រព័ន្ធ​ប្រសាទ និង ប្រព័ន្ធ​បេះដូង​។​

- ការទទួល​ទាន​ស៊ុត​ជាប្រចាំ អាចជួយ​ការពារ​ស្ត្រី ពី​ជំងឺមហារីក​សុដន់ រហូត​ទៅដល់ ៤០​ភាគរយ​។​

- ស៊ុត មានគុណ​ប្រយោជន៍​ក្នុង​ការជួយ​ព្យាបាល​នូវ​ជំងឺ​ភ្នែក ដោយសារតែ​វា​មាន​ផ្ទុក​នូវ​សារធាតុ caroteinoids, zeaxanthine និង leutin ក្នុង​កម្រិត​ខ្ពស់​៕

អត្ថប្រយោជន៍​ស៊ុត​ចំពោះ​សុខភាព​