ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូប ជនរងគ្រោះ

ភ្នំពេញ: មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ មានករណីឆក់កាបូបស្ពាយ មួយបានកើតឡើងក្នុងទឹកដីរបស់ខ្លួន ដែលបង្កឡើងដោយ ជនសង្ស័យ២នាក់ ប៉ុន្តែភ្លាមៗនោះ កម្លាំងនគរបាលល្បាត បានចេញបង្ក្រាប និងចាប់បានម្នាក់ រួចហើយដកហូតកាបូប ប្រគល់ទៅឲ្យជនរងគ្រោះវិញ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ មាច ទិន អាយុ២២ឆ្នាំ ទីលំនៅផ្ទះជួលនៅក្រោយ សាលាសាមគ្គី(ឃាត់ខ្លួន) រីឯជនសង្ស័យទី២ ឈ្មោះ ភ័ណ្ណ អាយុ២៨ឆ្នាំ ទីលំនៅផ្ទះជួលនៅក្រោយ សាលាសាមគ្គី បានរត់គេចខ្លួនបាត់។ ដោយឡែក ជនរងគ្រោះឈ្មោះ ហ៊ុយ-ខេង ភេទស្រី អាយុ៥៥ ទីលំនៅភូមិ N-72TC ក្នុងបូរីលឹមឈាងហាក់ សង្កាត់ចោមចៅ មុខរបរ បុគ្គលិកក្រុមហ៊ុននៅផ្សារ អូឡាំពិក។

បច្ចុប្បន្ន ជនសង្ស័យកំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការ៕

ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូប ជនរងគ្រោះ
ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូប ជនរងគ្រោះ
ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីឆក់កាបូប ជនរងគ្រោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត