អា​ជ្ញា​ធរ​​ខេត្ត​​កំ​ពង់​ឆ្នាំង ​ពន្យា​រ​ពេល​​ជាង ​២០​​ថ្ងៃ ​ទៀត​​ឲ្យ​​ពល​រដ្ឋ​​រើ​​ផ្ទះ​​បណ្ដែត​​ទឹក​

កំពង់ឆ្នាំង៖ គណៈ​កម្ម​ការ​​រៀប​ចំ​​សណ្ដាប់​​ធ្នាប់ និង​​សោ​ភ័​ណ​ភាព​​ក្រុង​​កំ​ពង់​ឆ្នាំង​ប្រ​កាស​​ថា ការ​​អនុ​វត្ត​​ការ​ងារ​​ផ្លា​ស់​​ទី​​ផ្ទះ​​អ្នក​​ភូមិ​​បណ្ដែត​​ទឹក​​ជិត​ ១.៥០០​​ខ្នង ជិត​​បញ្ចប់​​ហើយ ប៉ុ​ន្តែ​​មក​​ដល់​​ថ្ងៃ​​ទី​​ ២៥ ខែ​ តុលា ឆ្នាំ​ ២០១៥ ដែល​​ជា​​ថ្ងៃ​​អវ​សាន​វាទ​​នៃ​​ការ​​ផ្លាស់​​ទីមាន​​ផ្ទះ​​បណ្ដែត  ​​ទឹក​​ជាង ១០​​គ្រួ​សារ​​ទៀត មិន​​ទាន់​​អូស​​ផ្ទះ​​ទៅ​​រស់​នៅ​​ទី​តាំង​ថ្មី​​តាម​​ការ​​តម្រូវ​រ​បស់​​អា​ជ្ញា​ធរ​​នៅ​​ឡើយ​​ទេ ។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្វើ​កិច្ចសន្យា​ពន្យារ​ពេល​ជាង ២០​ថ្ងៃ​ទៀត សម្រាប់​ពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ដែល​នៅ​សេសសល់ ដើម្បី​អូស​ផ្ទះ​ទៅ​រស់នៅ​ទីតាំង​លើ​ទឹក​ថ្មី ឬ​អូស​ឡើង​លើ​ដី​ដែល​ខ្លួន​មាន។ អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្នុង​ករណី​ដែល​ម្ចាស់​ផ្ទះ​រំលោភ​លើ​កិច្ចសន្យា ឬ​មួយ​ដល់​ពេល​កំណត់​ត្រូវ​ចាក​ចេញ​ហើយ តែ​មិន​ព្រម​អូស ឬ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ​នោះ។ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចុះ​ពិនិត្យ​ផ្ទះ​បណ្ដែត​ទឹក​នៅ​សេសសល់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ថា ក្រុម​ពលរដ្ឋ​បាន​បង្ហាញ​ពី​ការ​លំបាក​ផ្លាស់​ទី ដោយ​បែរ​ត្រី ឬ​ផ្ទះ​របស់​ពួក​គាត់​ចាស់ ហើយ​មាន​ផ្ទះ​ខ្លះ​កំពុង​ជួល​ជាង​អូស​ឡើង​ទៅ​តាម​ដី​ដែល​ពួក​គាត់​មាន​ស្រាប់។ ក្រុម​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចាម ដែល​មិន​ទាន់​ឡើង​គោក ឬ​ប្ដូរ​ទៅ​រស់នៅ​ទីតាំង​លើ​ទឹក​ថ្មី​តាម​ការ​តម្រូវ​របស់​អាជ្ញាធរ​នោះ មិន​ហ៊ាន​បញ្ចេញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន តាម​រយៈ​សារព័ត៌មាន​ឡើយ ដោយ​ពួក​គាត់​ខ្លាច​អាជ្ញាធរ​ចាប់​ទោស​អូស​ដំណើរ។ ពួក​គាត់​ខ្លះ​បង្ហើប​ថា ការ​ផ្លាស់​ទី​ទៅ​រស់នៅ​លើ​ទឹក​ដដែល​នេះ ពួក​គាត់​មិន​សូវ​ពេញ​ចិត្ត​ឡើយ ព្រោះ​បញ្ហា​បំពុល​ទឹក​នៅ​តែ​បន្ត​កើត​មាន។ ចំណែក​ក្រុម​អាជីវករ​លក់​ឈើ ស្លឹក​កណ្ដប […]