​ក្រុម​ការ​ងារ​​ក្រុង​ស្វាយ​រៀង​​រៀបចំ​វេទិកាសាធារណៈ​​នៅ​​​ភូមិ​តារា​ងបាល់

ខេត្តស្វាយរៀង​ ៖ នៅ​​ព្រឹក​ថ្ងៃ​ទី​២៧ ​តុលា​ ២០១៥ ​​នៅ​ភូមិ​តារាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង ​មាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្វាយ​រៀង​ ​រៀប​ចំ​​វេទិកាសាធារណៈ​ ដើម្បី​ទទួល​មតិ​សំណូមពរ​ និង​​បញ្ហា​ប្រឈម​នានា ​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ជួប​ប្រទះ​ទៅ​ដោះស្រាយ​ ។

ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្វាយ​រៀង ​ដឹកនាំ​ដោយ​លោក ​ជុក ​មុន្នី ប្រធាន​ក្រុមការងារ​ លោក​ សំ​ សិរី​រតន៍​ អនុប្រធាន ​លោក​ឧកញ៉ា​ មែន​ វិបុល​ អភិបាលរង​ខេត្ត​ និង​លោ ​យូ ​ប៊ុ​ន​នី ​អភិបាលក្រុង ​និង​សមាជិក​ក្រុមការងារ ​ព្រម​ទាំង​​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​​ផង​​ដែរ ។

​​លោក​មេ​ភូមិ​តារាង​បាល់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ភូមិ​តារាង​បាល់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៣៦៩​គ្រួសារ​ មនុស្ស​សរុប​១.៤៦២​នាក់​ (ស្រី​៧៥៧​នាក់) ​។ ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ មាន​​ចំនួន​១.០១២​នាក់ (​ស្រី​៥៤១​នាក់) ​។ ​ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណ​ប័ណ្ណគំរូ​ថ្មី​ចំនួន​៨៩៨​នាក់​ ។ ​​មនុស្ស​ចាស់​ភាគច្រើន​ពុំ​ទាន់​យល់​ច្បាស់​អំពីរ​ផល​ប្រយោជន៍​នៃ​អត្តសញ្ញាណ​ប័ណ្ណគំរូ​ថ្មី​នេះ​​ទេ ។ ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ចំនួន​៤៣​នាក់ (​ស្រី​៣៣​នាក់​) ។​

បញ្ហា​ប្រឈម​ មាន​៤ចំណុច​​​ គឺ ១-​បញ្ហា​អគ្គិស​នី ២-​កា​រត​បណ្តាញទឹក​ស្អាត​ ៣-​បញ្ហា​រចនា​សម្ព័​ន្ធ (ផ្លូវលំ​ ​និង​លូ​បង្ហូ​រទឹក​១៧០​លូ​) និង​៤-បញ្ហា​បរិស្ថានក្លិន​ស្អុយ​ប៉ះ​ពាល់​សុខភាព​ (​មាន​អ្នក​ចិញ្ចឹម​ជ្រូក ​និង​ទឹក​ស្អុយ) សំណូមពរ​ដល់​ក្រុមការងារ​ជួយ​ដោះស្រាយ​ ៕ ​