​និស្សិត​វិស្វកម្ម​អវកាស​​អរគុណ Sanchez ​ក្នុង​សំណេរ​សារណា​បញ្ចប់​ឆ្នាំ

​និស្សិត​វិស្វកម្ម​អវកាស​​អរគុណ Sanchez ​ក្នុង​សំណេរ​សារណា​បញ្ចប់​ឆ្នាំ

និស្សិត​​មក​ពី​សាកល​វិទ្យាល័យ​​ស៊ីដនី​ម្នាក់ ​បាន​សរសេរ​អរគុណ​ជា​ពិសេស​ដល់​ Alexis Sanchez ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​កាំភ្លើង​ធំ Arsenal ​​ក្នុង​ផ្នែក​​សេចក្ដី​ថ្លែង​អំណរគុណ នៃ​សំណេរ​សារណា​បញ្ចប់​ឆ្នាំ​របស់​ខ្លួន។

 

​និស្សិត​វិស្វកម្ម​អវកាស​​អរគុណ Sanchez ​ក្នុង​សំណេរ​សារណា​បញ្ចប់​ឆ្នាំ

 

Prasad Cheema ​ដែល​សិក្សា​ផ្នែក​​វិស្វកម្ម​អវកាស ​បាន​សរសេរ​​អរគុណ​ជា​ហូរហែ​​ដល់​ឪពុក​ម្ដាយ និង​លោក​គ្រូ​អ្នក​គ្រូ​របស់​ខ្លួន ប៉ុន្តែ​នៅ​ផ្នែក​ចុង​បញ្ចប់​និស្សិត​រូប​នេះ ក៏​បាន​សរសេរ​អរគុណ​ជា​ពិសេស​ដល់​ Super Star របស់​ក្រុម​កាំភ្លើង​ធំ។

 

“ជា​​ទី​បញ្ចប់ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ Alexis Sanchez នៃ​ក្លិប​បាល់ទាត់​ Arsenal។ អ្នក​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​យ៉ាង​អស្ចារ្យ ស៊ុត​ដូច​រន្ទះ​ដែល​​គ្រាប់​ខ្លះ​សឹង​មិន​អាច​ជឿ​ថា​​ទៅ​រួច។ នេះ​ជា​ទំនួល​​ខុស​ត្រូវ​មួយ ៨០% នៃ​ភាព​​រីករាយ​របស់​ខ្ញុំ រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ”។ អត្ថន័យ​ នៃ​សំណេរ​របស់​និស្សិត។

 

​ជា​លទ្ធផល និស្សិត​រូប​នោះ បាន​​​ការពារ​សារណា​បញ្ចប់​ឆ្នាំ​របស់​ខ្លួន​ ជាប់​ជោគជ័យ​ជា​ស្ថាពរ​ហើយ នៅ​ឆ្នាំ​២០១៥​នេះ៕

 

​និស្សិត​វិស្វកម្ម​អវកាស​​អរគុណ Sanchez ​ក្នុង​សំណេរ​សារណា​បញ្ចប់​ឆ្នាំ

 

-ចុចអាន៖ Sanchez ​ជា​កីឡាករ​ដំបូង​គេ​ធ្វើ​បាន​ហ៊ែតទ្រីក ​នៅ​លីក​កំពូល​អឺរ៉ុប​៣​ផ្សេង​គ្នា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports