Arsenal​ ចង់​នាំ​យក​ El Shaarawy​ មក​ទឹក​ដី​ Emirates

Arsenal​ ចង់​នាំ​យក​ El Shaarawy​ មក​ទឹក​ដី​ Emirates

អ្នក​ចាត់​ការ​ទូទៅ​កាំភ្លើង​ធំ​ Arsenal​ លោក Arsene Wenger​ កំពុង​សម្លឹង​រក​វិធី​នាំ​យក​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី  Stephan El Shaarawy​ របស់​ក្រុម​  AC Milan​ មក​កាន់​កីឡដ្ឋាន​ Emirates។

 

Arsenal​ ចង់​នាំ​យក​ El Shaarawy​ មក​ទឹក​ដី​ Emirates

 

កីឡាករStephan El Shaarawy​ ដែល​កំពុង​លេង​ឲ្យ​ក្រុម​ Monaco​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ បច្ចុប្បន្ន​ហាក់​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ខ្លាំង​បើ​ធៀប​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ បន្ទាប់​ពី​នៅ​រដូវ​កាល​ថ្មី​នេះ​ រូប​គេ​ទើប​តែ​រក​គ្រាប់​បាល់​បាន​ចំនួន​២​គ្រាប់​ប៉ុណ្ណោះ។

 

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក ​Wenger​ នៅ​តែ​មាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ​អ៊ីតាលី​វ័យ​២២​ឆ្នាំ​ខាង​លើ ដោយ​គាត់​រំពឹង​ថា​ នឹង​អាច​នាំ​ Shaarawy​ មក​ចូល​រួម​ជាមួយ​ Arsenal នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ក្នុង​ខែ​មករា។

 
គួរ​រម្លឹក​ថា​ កាល​ពី​មុន​​ El Shaarawy​ ធ្លាប់​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ប្រដូច​ទៅ​នឹង​កីឡាករ​ឆ្នើម​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ Cristiano Ronaldo​ ហើយ​នៅ​ទឹកដី​ San Siro​ ប្រទេស​អ៊ីតាលី​វិញ រូបគេ​តែង​តែ​ចាត់​ទុក​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល  Kaka ជា​និមិត្តរូប​របស់​ខ្លួន៕

 

 

ចុច​អាន៖ Ronaldo ​ចេញ​មុខ ធ្វើ​ជា​គំរូ​ដល់​យុវជន​ចូល​រួម​​ផ្ដល់​ឈាម

 

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside