​បែ មករា ​ចង់​បាន​ទាំង​ពាន​លីក​កំពូល​កម្ពុជា ​និង Toyota Cup

​បែ មករា ​ចង់​បាន​ទាំង​ពាន​លីក​កំពូល​កម្ពុជា ​និង Toyota Cup

លោក បែ មករា អ្នក​ចាត់​ការ​របស់​ក្លិប​បឹងកេត​អង្គរ​បាន​និយាយ​ក្រោយ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ថា លោក​ចង់​ឱ្យ​ក្លិប​លើក​ពាន​២​នៅ​ចុង​ឆ្នាំ​នេះ គឺ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា (Metfone Cambodia League ) ​និង​ពាន​រង្វាន់​ Toyota Mekong Cup Championship ​ឆ្នាំ ២០១៥។

 

 ​បែ មករា ​ចង់​បាន​ទាំង​ពាន​លីក​កំពូល​កម្ពុជា ​និង Toyota Cupលោក បែ មករា ជជែកគ្នាជាមួយ​លោក ម៉ាសាអាគី ការ៉ាបាតា

 

ដោយសារ​តែ​មាន​ប្រកួត​ជាប់​ៗ​គ្នា​ច្រើន​ពេក(លីក​ក្នុង​ស្រុក​ផង កម្មវិធី​ប្រកួត Toyota Mekong Cup ផង) លោក បែ មករា​បាន​ស្នើ​សុំ​ដល់​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ឱ្យ​ពន្យារ​ពេល​ប្រកួត​តាំង​ពី​ជើង​ទី​មួយ​វគ្គ​ខ្វែង​៤​ក្រុម​ចុង​ក្រោយ​ម៉្លេះដើម្បី​ឱ្យ​កូន​ក្រុម​មាន​ពេល​សម្រាក​ខ្លះ ប៉ុន្តែ​សហព័ន្ធ​ទើប​តែ​យល់​ព្រម​លើក​ពេល​នៅ​ជើង​ទី​២​ខាង​មុខ​នេះ​ទេ។ ចំពោះ​រឿង​នេះ​ដែរ អ្នក​ចាត់ការ​បឹង​កេត​រូប​នេះ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​សូម​អរគុណ​ដល់​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​ផង​ដែរ ដែល​បាន​ទុក​ឱកាស​ឱ្យ​ក្លិប ក៏​ដូច​ជា​កីឡាករ​សម្រាក​មួយ​សប្ដាហ៍​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup ​នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

 

ដោយសារ​តែ​មាន​ពេល​វេលា​សម្រាក​ដើម្បី​ព្យាបាល​កីឡាករ​មួយ​ចំនួន​ដែល​រង​របួស​ លោក បែ មករា​ មាន​សង្ឃឹម​​និង​ចង់​ឱ្យ​ក្លិប​បឹង​កេត​លើក​ពាន​បាន​ទាំង​ពីរ​ក្នុង​រដូវ​កាល​នេះ ពោល​គឺ​ទាំង Toyota Mekong Cup  ​និង​ពាន​លីក​កំពូល​កម្ពុជា។

 

ចង់​ដឹង​សម្ដី​បន្ថែម សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

​អត្ថបទ៖ មុន្នី រម្យ