ខ្សែការពារ​ល្អ Everton អាច​អវត្តមាន​លេង​ពីរ​ខែ

ខ្សែការពារ Everton កីឡាករ Phil Jagielka នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត ពីរ​ខែ​ដោយសារ​បញ្ហា​រងរបួស​ជង្គង់ ក្នុងពេល​ប្រកួត​ចាញ់​កាំភ្លើង​ធំ Arsenal ២-១ ក្នុង​ក្របខណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

jagielka

កីឡាករ​វ័យ ៣៣ឆ្នាំ​រូបនេះ ទទួលរង​របួស​ក្នុងការ​ដណ្តើម​ជាមួយ​មិត្ត​រួម​សញ្ជាតិ​អង់គ្លេស Alex Oxlade-Chamberlin ខណៈពេល​រូបគេ​ក៏​នឹង អវត្តមាន​ក្នុងការ​ប្រកួត​លក្ខណៈ​ភាព​ជាមួយនឹង ប្រទេស​អេស្បាញ និង បារាំង ខែក្រោយ​ផងដែរ។

ទោះជា​យ៉ាងណាក្តី គ្រូបង្វឹក លោក Roberto Martinez បាន​ឲ្យ​ដឹងថា មិនសូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន ខណៈ​លោក​បារម្ភ Jagielka ទទួលរង​របួសធ្ងន់​ធ្ង​រដាច់​សរសៃរ​ពួរ​ធំ។

Jagielka មិនបាន​ចូល​លេង​ចំនួន ច្រើនជាង ៩ប្រកួត​ឲ្យ Everton ឬ​រហូតដល់​ប្រកួត​លី​ក Boxing Day ដែល​ត្រូវ​ជួន​ក្លិប Newcastle ផងដែរ៕ BBC