រដ្ឋសភានឹងបន្ត សម័យប្រជុំ លើកទី៥ នីតិកាលទី៥ នៅថ្ងៃ៣០តុលា

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា លើកពេលសម័យប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៥ ទៅធ្វើនៅ ថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥ខាងមុខ នៅវេលាម៉ោង៨:០០ ព្រឹកក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី២៧ តុលា នេះបានឲ្យដឹងថា សម័យប្រជុំធ្វើឡើងតាម របៀបវារៈចំនួន២ រួមមាន៖ ១-ការពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្មោតជ្រើរើសក្រុម ប្រឹក្សាឃុំ-សង្កាត់។

២-ការពិភាក្សា និងអនុម័តសេចក្ដីស្នើវិសោធនកម្មប្រការ៣ថ្មី ប្រការ៧ ថ្មីប្រការ៨ ប្រការ១០ថ្មី (ពីរ) ប្រការ ១៤ថ្មី ប្រការ ២០ ប្រការ ២១ ប្រការ ២២ថ្មី ប្រការ៣១ថ្មី (ពីរ) ប្រការ ៣៣ថ្មី ប្រការ ៣៤ ប្រការ ៣៦ថ្មី ប្រការ ៣០ថ្មី ប្រការ ៤០ថ្មី និងប្រការ ៤៧ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕

រដ្ឋសភានឹងបន្ត សម័យប្រជុំ លើកទី៥ នីតិកាលទី៥ នៅថ្ងៃ៣០តុលា